ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យ ចិន ឈប់បង្កអស្ថិរភាពបន្ថែមទៀតលើ តៃវ៉ាន់
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអំពាវនាវឲ្យប្រទេសចិន ឈប់ធ្វើសកម្មភាពបង្កអស្ថិរភាពបន្ថែមទៀតចំពោះតៃវ៉ាន់។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងជំនួបរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ដោយជួបពិភាក្សាគ្នានៅខាងក្រៅវេទិកាសន្តិសុខ Shangri-La Dialogue កាលពីថ្ងៃសុក្រ នៅប្រទេសសិង្ហបុរី។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ពួកគេបានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខជាសកល និងក្នុងតំបន់ រួមទាំងការឈ្លានពានរបស់កូរ៉េខាងជើង និងការឈ្លានពានរបស់រុស្ស៊ីមកកាន់អ៊ុយក្រែនផងដែរ។

ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិចិននិយាយថា លោក Wei បានថ្កោលទោសការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន កាលពីដើមសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងលក់អាវុធបន្ថែមទៀតទៅឲ្យតៃវ៉ាន់។ តែលោកបានព្រមានថា ចិននឹងគ្មានជម្រើសអ្វីក្រៅពីកម្ទេចការប៉ុនប៉ងណាមួយ ដើម្បីឯករាជ្យរបស់តៃវ៉ាន់ឡើយ។

គួរបញ្ជាក់ដែរថា ចិននិងអាមេរិកបានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីប្រធានាធិបតី Joe Biden ចូលកាន់តំណែង កាលពីខែមករាឆ្នាំមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទូតរុស្ស៊ីប្រចាំអាមេរិក ថា គ្មានតម្រូវការត្រូវកែលម្អទំនាក់ទំនងជាមួយក្រុង វ៉ាស៊ីនតោន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


