ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រមូលយន្តហោះទម្លាក់គ្រាប់បែកដាក់នៅមូលដ្ឋាន ត្រៀមបើកការវាយប្រហារថ្មី លើអ៊ុយក្រែន (មានវីដេអូ)
រុស្ស៊ីហាក់ដូចជាកំពុងរៀបចំ សម្រាប់ការវាយប្រហារអាកាសទ្រង់ទ្រាយធំមួយផ្សេងទៀតលើប្រទេសអ៊ុយក្រែន ខណៈយន្តហោះទម្លាក់គ្រាប់បែកជាង២០គ្រឿង ត្រូវបានគេប្រទះឃើញ ប្រមូលផ្តុំនៅឯមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ។

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 និង Tu-160 ជាង២០គ្រឿងគ្រឿង បានប្រមូលផ្តុំនៅឯមូលដ្ឋានទ័ពអាកាស Engels-2 ក្បែរទីក្រុង Saratov រួមជាមួយនឹងធុងសាំង យានជំនិះ និងគ្រឿងផ្គត់ផ្គង់ជួសជុល។
ក្រុមអ្នកវិភាគនិយាយថា ប្រអប់ដែលទំនងជាផ្ទុកមីស៊ីល Kh-55 និង Kh-101 ក៏ត្រូវបានគេមើលឃើញផងដែរនៅជិតយន្តហោះ ដោយនេះបង្ហាញថា ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនគឺជិតកើតឡើងហើយ។

ការវាយប្រហារ នឹងផ្តោតសំខាន់លើការបំផ្លាញបណ្តាញថាមពល និងទឹករបស់អ៊ុយក្រែន។ បណ្តាញទាំងនេះ ត្រូវបានវាយប្រហាររួចទៅហើយ ដោយមីស៊ីលផ្លោង និងដ្រូន kamikaze ផលិតដោយអ៊ីរ៉ង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រូបភាពនេះ ត្រូវបានថតបានកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ហើយបោះពុម្ពលើកដំបូងដោយទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់។

អ៊ុយក្រែន បានប្រឈមនឹងការវាយប្រហារផ្លូវអាកាសពីសំណាក់រុស្ស៊ីបន្ថែមទៀត ដោយស៊ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងជាច្រើនលើកនៅទូទាំងប្រទេស ក្នុងសប្តាហ៍នេះ។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានព្រមានដែរថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត។ លោកបានប្រាប់អ្នកទស្សនានៅក្នុងសុន្ទរកថាពេលយប់ថា “យើងយល់ថា ពួកភេរវករកំពុងរៀបចំផែនការវាយប្រហារថ្មី។ ពិតណាស់ យើងដឹងរឿងនេះ។ ហើយដរាបណាពួកគេមាននៅតែមានមីស៊ីល ពួកគេនឹងមិនស្ងប់ចិត្តឡើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ណាតូ ប្តេជ្ញាផ្តល់អាវុធបន្ថែម និងជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


