ព័ត៌មានអន្ដរជាតិ
អគ្គរដ្ឋអាជ្ញា អាមេរិក រកឃើញថា អង្គការ Trump មានទោសពីបទក្លែងបន្លំពន្ធ
អគ្គរដ្ឋអាជ្ញានៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គាររកឃើញថា អង្គការ Trump ដែលជាក្រុមហ៊ុនកាន់កាប់អាជីវកម្មជាច្រើនរបស់អតីតប្រធានាធិបតី Donald Trump មានទោសពីបទក្លែងបន្លំពន្ធ ។
អគ្គរដ្ឋអាជ្ញាបានរកឃើញថា ក្រុមហ៊ុនមានកំហុសក្នុងគម្រោងរយៈពេល ១៥ ឆ្នាំ ដែលប្រព្រឹត្តដោយនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន គឺដើម្បីគេចវេសពីការបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងអត្ថប្រយោជន៍ការងារផ្ទាល់ខ្លួនផ្សេងៗ រួមមាន ផ្ទះល្វែងប្រណីត និងរថយន្តទំនើបៗ ហើយនៅក្នុងខែមករាខាងមុខនេះ សវនាការកាត់ទោសនឹងអាចពិន័យដល់ ១.៦ លានដុលា្លរ ជាពិសេសក្រុមហ៊ុនអាចត្រូវជាប់កេរ្តិ៍ឈ្មោះអាក្រក់ក្នុងបញ្ជីការធ្វើជំនួញនាពេលអនាគតផងដែរ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ លោក Alvin Bragg មេធាវីប្រចាំតំបន់ Manhattan បាននិយាយថា នេះគឺជាករណីលោភលន់ និងការបោកប្រាស់របស់ក្រុមហ៊ុនលោក Donald Trump ។ ក្រុមហ៊ុន Trump និង Trump Payroll គឺមានដំណើរការឈ្ពោះទៅមុខជាមួយគ្រោងការណ៍ដែលនឹងផ្តល់រង្វាន់ដល់នាយកប្រតិបត្តិកម្រិតខ្ពស់ជាមួយនឹងអត្ថប្រយោជន៍ និងសំណងដ៏ខ្ជះខ្ជាយ ជាពិសេសគឺលាក់បាំងផលប្រយោជន៍ដោយចេតនាពីអាជ្ញាធរពន្ធដារដើម្បីចៀសវាងការបង់ពន្ធ ហើយតាមរយៈសាលក្រមនេះ ក្រុមហ៊ុន Trump នឹងទទួលខុសត្រូវចំពោះគម្រោងឧក្រិដ្ឋកម្មគេចពន្ធរបស់ពួកគេ ។
បណ្តឹងនេះ គឺជាការស៊ើបអង្កេតមួយក្នុងចំណោមការស៊ើបអង្កេតជាច្រើនលើលោក Donald Trump និងហិរញ្ញវត្ថុរបស់លោកដែលមានតាំងពីពេលគាត់កំពុងកាន់តំណែងជាប្រធានាធិបតីមកម្ល៉េះ ។

ដោយឡែក ក្រៅពីការគេចពន្ធ លោក Trump ក៏ធ្លាប់ទទួលបានបណ្តឹងផ្សេងៗទៀតផងដែរដោយទាក់ទងនឹងការបោកប្រាស់ពីទំហំទឹកប្រាក់ដែលលោកមាន និងរំលោភលើច្បាប់ហាមប្រាមក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដោយអនុញ្ញាតឲ្យឥស្សរជនបរទេសជួលបន្ទប់នៅសណ្ឋាគារ Trump International ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។

ទន្ទឹមនឹង ពាក្យបណ្តឹងទាំងនោះ ក៏ដូចជាការស៊ើបអង្កេតផ្សេងៗពី FBI ក៏ទាក់ទងនឹងឯកសារសេតវិមានដែលលោក Trump បានយកទៅទុកនៅអចលនទ្រព្យ Mar-a-Lago របស់លោកផងដែរ នៅពេលដែលលោកបានចាកចេញពីតំណែង ។ ចំពោះករណីនេះ លោក Donald Trump និយាយថា គឺជាការរារាំងលោកមិនឲ្យវិលត្រលប់ទៅកាន់អំណាចវិញនៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ ។
គួរបញ្ចាក់ថា ក្រុមហ៊ុន Trump ជាអង្គការអាជីវកម្មរបស់គ្រួសារលោក Donald Trump ដែលបង្កើតឡើងតាំងតែពីឆ្នាំ ១៩២៧ មកម្ល៉េះ ដោយរួមមានអាជីវកម្មជិត ៥០០ ដែលសុទ្ធតែជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


