ព័ត៌មានអន្ដរជាតិ
អាមេរិក អាចនឹងអស់លុយឲ្យ អ៊ុយក្រែន ទប់ រុស្ស៊ី (មានវីដេអូ)
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា យោធាអាមេរិកអាចនឹងអស់លុយសម្រាប់ជម្លោះនៅអ៊ុយក្រែន ដោយសារតែគណបក្សសាធារណរដ្ឋកំពុងមានគម្រោងកាត់បន្ថយការអនុម័តពីមន្ទីរបញ្ចកោណសម្រាប់ការផ្ដល់ជំនួយឲ្យអ៊ុយក្រែនដើម្បីទប់ទល់ជាមួយរុស្ស៊ី ។

ដោយលើកឡើងពីឯកសារផ្ទៃក្នុងរបស់ក្រសួងការពារជាតិអាមេរិក និងមន្ត្រីដែលដឹងពីបញ្ហានេះ, ទស្សនាវដ្តី Politico បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សភាមានពេលរហូតដល់ថ្ងៃទី ១៦ ខែធ្នូដើម្បីអនុម័តច្បាប់ស្តីពីការបញ្ឈប់ការការពារ ឬដំណោះស្រាយបន្តពេញមួយឆ្នាំ ក្នុងការជជែកដេញដោលរបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ។
របាយការណ៍បាននិយាយថា ដំណោះស្រាយនេះនឹងកាត់បន្ថយការផ្តល់មូលនិធិរបស់មន្ទីរបញ្ចកោណចំនួន ២៩ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងអ្វីដែលរដ្ឋបាល Biden បានស្នើសុំសម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ។ ដូច្នេះវាមានន័យថា មន្ទីរបញ្ចកោណនឹងត្រូវបោះបង់ចោលគម្រោងមួយចំនួន រួមទាំងជំនួយយោធាដែលត្រូវផ្ដល់ឲ្យទីក្រុងកៀវដើម្បីសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីផងដែរ ។

ទន្ទឹមនោះរបាយការណ៍នេះកើតឡើង បន្ទាប់ពីមន្ត្រីមន្ទីរបញ្ចកោណបានព្រមានសភាថា ការទប់ស្កាត់ការផ្តល់មូលនិធិនឹងធ្វើឲ្យខូចខាតបន្ថែមទៀត ដោយសារតែអត្រាអតិផរណាកើនឡើងខ្ពស់ ។
គួររំឭកថា កាលពីខែមុន សេតវិមានបានស្នើសុំឲ្យសភាអនុម័តថវិកាប្រហែល ៣៧.៧ ពាន់លានដុល្លារក្នុងជំនួយយោធា និងមនុស្សធម៌បន្ថែមដល់អ៊ុយក្រែន ។ ប្រសិនបើមានភ្លើងខៀវ នោះវានឹងនាំមកនូវចំនួនថវិកាសរុបដែលសភាបានកំណត់សម្រាប់អ៊ុយក្រែនឡើងដល់ជាង ១០០ ពាន់លានដុល្លារក្នុងរយៈពេលតិចជាងមួយឆ្នាំ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ប្រទេសសម្ព័ន្ធមិត្តលោក ពូទីន ថា ជម្លោះនៅ អ៊ុយក្រែន បញ្ចប់ ឬបន្ត អាស្រ័យលើលោកខាងលិច
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


