ព័ត៌មានអន្ដរជាតិ
អ៊ីតាលី ចាប់បានមេក្រុមបងធំ ដ៏មានឥទ្ធិពលបំផុត ក្រោយរត់គេចខ្លួន ៣០ឆ្នាំ
លោក Matteo Messina Denaro មេក្រុមបងធំដែលគេតាមចាប់ខ្លួនបំផុត របស់ប្រទេសអ៊ីតាលី ទីបំផុតត្រូវប៉ូលិសចាប់បានហើយ បន្ទាប់ពីរត់គេចអស់រយៈពេល៣០ឆ្នាំ។

លោក Messina Denaro គឺជាមេក្រុមបងធំ Sicilian Cosa Nostra ហើយបានគ្រប់គ្រងចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
គាត់ត្រូវបានឃាត់ខ្លួននៅមន្ទីរពេទ្យឯកជនមួយ ក្នុងតំបន់ Sicilian នៃទីក្រុង Palermo ជាកន្លែងដែលគាត់ កំពុងទទួលការព្យាបាលជំងឺ។

យោងយាមទូរទស្សន៍រដ្ឋអ៊ីតាលី គាត់ត្រូវបានគេនាំទៅកាន់ទីតាំងសម្ងាត់មួយ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួន។
លោក Messina Denaro ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់តួនាទីរបស់គាត់នៅក្នុងការសម្លាប់រដ្ឋអាជ្ញាប្រឆាំងក្រុមបងធំ Giovanni Falcone និង Paolo Borsellino កាលពីឆ្នាំ១៩៩២។

គាត់ក៏ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិតផងដែរ សម្រាប់តួនាទីរបស់គាត់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Florence, Rome និង Milan ដែលបានសម្លាប់មនុស្ស ១០ នាក់នៅឆ្នាំបន្ទាប់នោះ។
លោក Messina Denaro ក៏ត្រូវបានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវតែម្នាក់ឯង ឬរួមគ្នាផងដែរ ចំពោះករណីឃាតកម្មជាច្រើនផ្សេងទៀតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ គ្រួសារមហាសេដ្ឋី ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅ អ៊ីតាលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


