ព័ត៌មានអន្ដរជាតិ
មនុស្សជាង២លាននាក់ទូទាំងប្រទេសអ៊ីតាលីចូលរួមធ្វើបាតុកម្មជុំវិញសង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៣ខែ តុលា មនុស្សជាងពីរលាននាក់នៅទូទាំងប្រទេសអ៊ីតាលីបានចូលរួមធ្វើបាតុកម្មទូទាំងប្រទេស ដើម្បីទាមទាររកការគាំទ្រសម្រាប់តំបន់ហ្គាហ្សា និងបេសកកម្មជំនួយមនុស្សធម៌។

វាគឺជាបាតុកម្មដ៏ធំបំផុត បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានស្ទាក់ចាប់កងនាវា Global Sumud Flotilla ដែលដឹកជំនួយនិងសកម្មជនរាប់រយនាក់ទៅតំបន់ហ្គាហ្សា កាលពីដើមសប្តាហ៍។ បាតុកម្មទ្រង់ទ្រាយធំនេះបែបនេះបានរំខានដល់សេវាកម្មសំខាន់ៗរួមទាំងការដឹកជញ្ជូន និងសេវាសាធារណៈផ្សេងទៀត។
នៅទីក្រុង Rome មានមនុស្សប្រហែល ៣០ ម៉ឺននាក់បានចូលរួមការតវ៉ា ខណៈដែលនៅទីក្រុង Milan មនុស្ស ១០ ម៉ឺននាក់ បានប្រមូលផ្តុំគ្នា និងមានការប៉ះទង្គិចគ្នាបន្តិចបន្តួចជាមួយប៉ូលិសបន្ទាប់ពីអ្នកតវ៉ាបានបិទផ្លូវហាយវេ។ ការប៉ះទង្គិចគ្នាបន្តិចបន្តួចក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងទីក្រុង Turin, Bologna និង Naples ប៉ុន្តែការតវ៉ាភាគច្រើននៅទូទាំងប្រទេសអ៊ីតាលីបានរក្សាសន្តិភាព។

ចំណែកនៅទីក្រុង Florence ក្រុមបាតុករបានទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ដើម្បីទាមទារឱ្យការប្រកួត World Cup ជាមួយអ៊ីស្រាអែលនៅថ្ងៃទី ១៤ ខែតុលានៅទីក្រុង Udine ត្រូវបានលុបចោល។ UEFA ដែលជាអាជ្ញាធរបាល់ទាត់របស់អឺរ៉ុបកំពុងពិចារណាព្យួរអ៊ីស្រាអែលរួចហើយដោយសារតែសង្គ្រាមជាមួយប៉ាឡេស្ទីន។
ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បានរិះគន់ការធ្វើបាតុកម្មនេះ ថា ជាការជំរុញផ្នែកនយោបាយ ហើយនឹងបង្កើតបញ្ហាសម្រាប់ប្រជាជនអ៊ីតាលី ដោយមិនបានជួយប៉ាឡេស្ទីនពិតប្រាកដនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងទាំងក្នុងប្រទេសអ៊ីតាលី និងពីបរទេស ដើម្បីពិចារណាឡើងវិញនូវការគាំទ្រដ៏យូរអង្វែងរបស់អ៊ីតាលីចំពោះអ៊ីស្រាអែល ខណៈដែលវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែអាក្រក់ទៅៗ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


