ព័ត៌មានអន្ដរជាតិ
ក្រសួងអប់រំ ថៃ លែងកំណត់ម៉ូដសក់សិស្សសាលាទៀតហើយ តែត្រូវសមរម្យ
កាលពីពេលថ្មីៗនេះក្រសួងអប់រំថៃបានចេញសេចក្ដីប្រកាសអំពីការលែងកំណត់ម៉ូដសក់ចំពោះសិស្សសាលាទៀតហើយ ដោយច្បាប់ថ្មីនេះចែងថា ក្រសួងបានអនុញ្ញាតឲ្យស្ថាប័ន និងគ្រឹះស្ថានសិក្សាកំណត់របៀបម៉ូតសក់សិស្សសាលាដែលស្ថិតក្រោមការគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែត្រូវតែស្អាត និងមានភាពសមរម្យ ។

រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោកស្រី Treenuch Thienthong បាននិយាយកាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ថា សិស្សនៅក្នុងសាលារៀនដែលស្ថិតនៅក្រោមបន្ទុករបស់ក្រសួងអប់រំ នឹងត្រូវបានអនុញ្ញាតឲ្យមានសក់ខ្លី ឬវែងតាមដែលពួកគេចូលចិត្ត ប៉ុន្តែមិនត្រូវហួសហេតុពេកទេ ។
ការកែប្រែច្បាប់ថ្មីនេះកើតឡើង បន្ទាប់ពីមានការតវ៉ាជាហូរហែនាពេលកន្លងមក ពីសំណាក់ក្រុមសិស្សវិទ្យាល័យដែលដាក់ឈ្មោះថា “Bad Student” លើការអនុវត្តវិន័យរបស់ក្រសួងអប់រំដែលមានអាយុកាលចាស់វស្សាទៅហើយនោះ ។

ច្បាប់ចាស់ដែលក្រសួងអប់រំថៃបានអនុវត្តចែងថា សម្រាប់សិស្សថ្នាក់ទី៧ ទី៨ និងទី៩ សិស្សប្រុសត្រូវកាត់សក់ឲ្យខ្លីស្មើៗគ្នា ដោយសក់ខាងមុខមិនលើសពី ៣ សង់ទីម៉ែត្រឡើយ ហើយចំណែកសិស្សស្រីត្រូវកាត់សក់ឲ្យស្មើគ្នារហូតដល់គល់ត្រចៀក ខណៈសម្រាប់សិស្សស្រីថ្នាក់ទី១០ ទី១១ និងទី១២ ត្រូវកាត់សក់ក្រោមត្រចៀកប្រវែង ៤ សង់ទីម៉ែត្រ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS / Thailand News
ចុចអាន ៖ ដឹងទេ វៀតណាម មិនធ្លាប់ជួបរឿងប្រធានាធិបតីលាលែងពីតំណែងពាក់ កណ្ដាលទី តាំងពីឆ្នាំណាមក?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


