ព័ត៌មានអន្ដរជាតិ
លោក Scholz ថា អ៊ុយក្រែន ក៏ អាល្លឺម៉ង ជួយ ហើយសង្គ្រាមរវាង រុស្ស៊ី និងណាតូ ក៏ អាល្លឺម៉ង់ ចង់បញ្ចៀស
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់នឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ទាំងអស់ដើម្បីគាំទ្រដល់អ៊ុយក្រែន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អាល្លឺម៉ង់ក៏ចង់បញ្ចៀសសង្គ្រាមដែលអាចកើតមានរវាងរុស្ស៊ី និងអង្គការណាតូផងដែរ ។

ទោះយ៉ាងណា លោក Scholz ក៏បានការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបញ្ជូនអាវុធធុនធ្ងន់ និងរថក្រោះខ្លារខិន Leopards ទៅកាន់អ៊ុយក្រែនផងដែរ ដោយលោកបានគូសបញ្ជាក់ថា ទីក្រុងប៊ែរឡាំងគាំទ្រអ៊ុយក្រែនមែន ប៉ុន្តែក៏មិនចង់បង្កើនកម្ដៅបន្ថែមទៀតជាមួយរុស្ស៊ីដូចគ្នា ។
លោកបាននិយាយថា “ជំនួយទាំងនោះគឺជាវិធានការដែលអាល្លឺម៉ង់ជួយអ៊ុយក្រែនដើម្បីការពារខ្លួនប៉ុណ្ណោះ ហើយការសម្រេចចិត្តទាំងអស់នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើង ហើយមិនមានកំហុសដ៏គួរឲ្យភ័យខ្លាចណាមួយក្នុងការសម្រេចចិត្តជាឯកតោភាគីលើបញ្ហានេះនោះទេ” ។

ជាចុងក្រោយ អធិការបតីអាល្លឺម៉ង់រូបនេះបញ្ជាក់ទៀតថា ជំនួយសម្រាប់អ៊ុយក្រែនក៏យើងជួយ ហើយជម្លោះជាមួយរុស្ស៊ី និងអង្គការណាតូក៏យើងចង់បញ្ចៀសផងដែរ ហើយលោកបានបដិសេធថា អាល្លឺម៉ង់មិនបានបញ្ជូនយន្តហោះចម្បាំង ឬការដាក់ពង្រាយកងទ័ពជើងគោករបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែននោះទេ ដោយអាល្លឺម៉ង់យល់ថា ទង្វើទាំងនេះអាចនាំឲ្យមានជម្លោះយោធារវាងរុស្ស៊ី និងណាតូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត