Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកការទូតរុស្ស៊ីជិត ៦០០នាក់ ត្រូវបណ្តេញចេញពីប្រទេសលោកខាងលិច ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២

បានផុស

នៅ

អ្នកការទូតរុស្ស៊ីចំនួន៥៧៤នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តប៉ាស៊ីហ្វិករបស់អាមេរិកមួយចំនួន ចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ក្រោមលេសផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាការបណ្តេញចេញដ៏ធំបំផុតមិនធ្លាប់មានសោះ។ កាលពីឆ្នាំ២០១៨ មានអ្នកការទូតរុស្ស៊ីត្រឹមតែ១២៣នាក់ប៉ុណ្ណោះ ដែលត្រូវបានបណ្តេញចេញ ដោយសារតែឧប្បត្តិហេតុបំពុល Skripal។ ការបណ្ដេញអ្នកការទូតរុស្ស៊ីទ្រង់ទ្រាយធំបំផុតត្រឹមមួយលើក គឺកើតឡើងក្នុងខែមិថុនាឆ្នាំ២០២២ នៅពេលអ្នកការទូតចំនួន៧០នាក់ ត្រូវបានបណ្តេញចេញពីប្រទេសប៊ុលហ្គារី។

កាលពីឆ្នាំ២០២២ ប៊ុលហ្គារី បានបណ្តេញអ្នកការទូតរុស្ស៊ីច្រើនជាងគេពោលគឺ៨៣នាក់។ បន្ថែមពីលើនេះ ប៉ូឡូញបានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន៤៥នាក់ អាល្លឺម៉ង់៤០នាក់ ស្លូវ៉ាគី៣៥នាក់ បារាំង៣៥នាក់ ស្លូវេនី៣៣នាក់ អ៊ីតាលី៣០នាក់ សហរដ្ឋអាមេរិក២៨នាក់ និងអ្នកកាទូតដែលនៅសេសល់ ត្រូវបានបណ្តេញចេញពីបេសកកម្មនានា។

លើសពីនេះ ស្ថានកុងស៊ុលរុស្ស៊ី ត្រូវបានបិទនៅប្រទេសប៊ុលហ្គារី ឡាតវី លីទុយអានី និងអេស្តូនី។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងរុស្ស៊ីជាមួយអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ ដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ រុស្ស៊ី បន្ទោសអាល្លឺម៉ង់ ថា ក្បត់ប្រវត្តិសាស្រ្ត និងធ្វើឲ្យជម្លោះនៅអ៊ុយក្រែន កាន់តែរីកធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រលានយន្តហោះអន្តរជាតិ​ខេត្តសៀមរាប សម្រេច​បាន​៨៦ភាគរយហើយ និងគ្រោង​ដាក់ឲ្យ​ហោះហើរ​សាកល្បង នៅខែមិថុនាខាងមុខនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់មកុដ MGI ឆ្នាំនេះ រកចំណូលមិនសូវបានឱ្យក្រុមហ៊ុន

សន្តិសុខសង្គម២ ម៉ោង មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

Sokha Hotels

ព័ត៌មានពេញនិយម