ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បន្ទោសអាល្លឺម៉ង់ ថា ក្បត់ប្រវត្តិសាស្រ្ត និងធ្វើឲ្យជម្លោះនៅអ៊ុយក្រែន កាន់តែរីកធំ (មានវីដេអូ)
នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមករានេះ ប្រទេសរុស្ស៊ី បានប្រតិកម្មដោយកំហឹង ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការយល់ព្រមបញ្ជូនរថក្រោះ Leopard 2 ទៅអ៊ុយក្រែន ដោយនិយាយថា ទីក្រុងបែរឡាំង បានបោះបង់ចោលទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះប្រទេសរុស្ស៊ី ដែលកើតឡើងពីឧក្រិដ្ឋកម្មរបស់ ណាស៊ី ក្នុងសង្គ្រាមលោកលើកទីពីរ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសារ Telegram ថា ទង្វើនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមរបស់អាល្លឺម៉ង់ នៅក្នុងសង្រ្គាមដែលបានគ្រោងទុក ប្រឆាំងនឹងរុស្ស៊ី។
ស្ថានទូតរុស្ស៊ី នៅទីក្រុងបែរឡាំង និយាយថា ការសម្រេចចិត្តដែលក៏នឹងបើកផ្លូវឲ្យសមាជិកអង្គការណាតូផ្សេងទៀត អាចបញ្ជូនរថក្រោះផលិតដោយអាល្លឺម៉ង់ផងដែរនោះ គឺនឹងធ្វើឲ្យជម្លោះរយៈពេល១១ខែនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែរីកធំ និងក្លាយជាការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់រវាងរុស្ស៊ីនិងសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់លោក Sergei Nechayev បាននិយាយថា “ការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតនេះនឹងនាំឲ្យជម្លោះ ឈានទៅដល់ការប្រឈមមុខដាក់គ្នាក្នុងកម្រិតថ្មីមួយទៀត។ លោកបានបន្ថែមថា វានឹងបង្កឲ្យមានការខូចខាតដែលមិនអាចជួសជុលបាន ចំពោះស្ថានភាពដ៏គួរឲ្យស្អប់ខ្ពើមនៃទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់”។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានប្រតិកម្មភ្លាមៗពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីននោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ផ្លូវការ! អាមេរិក និងអាល្លឺម៉ង់ សម្រេចបញ្ជូនរថក្រោះទំនើបបំផុតទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


