ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបចំនួន ១៣ បញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ តួកគី
គណៈកម្មការអឺរ៉ុបបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រទេសអឺរ៉ុបចំនួន ១៣ ហើយបានបញ្ជូនក្រុមជួយសង្រ្គោះទៅជួយតួកគី បន្ទាប់ពីជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៨ រ៉ិចទ័រ ។

លោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប និងលោក Janez Lenarcic ស្នងការសហភាពអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះនៃប្រទេសចំនួន ៨ ដូចជា ប៊ុលហ្គារី ក្រូអាត សាធារណរដ្ឋឆែក បារាំង ក្រិក ហូឡង់ ប៉ូឡូញ និងរូម៉ានី បានប្រមូលផ្ដុំគ្នាយ៉ាងឆាប់រហ័សដើម្បីជួយក្នុងប្រតិបត្តិការរុករកជនរងគ្រោះ ។
ដោយឡែកអ្នកនាំពាក្យ ស្ថាប័ន EU លោក Balazs Ujvari បាននិយាយថា ចំណែកប្រទេសចំនួន ៥ ទៀតដូចជា ហុងគ្រី អ៊ីតាលី អេស្ប៉ាញ ម៉ាល់តា និងស្លូវ៉ាគី ក៏សន្យាផ្តល់ជំនួយក្នុងការចូលរួមសង្គ្រោះដូចគ្នានេះផងដែរ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏សាហាវដែលកើតឡើងនៅកណ្តាលស្រុក Pazarcik ក្នុងខេត្ត Kahramanmaras ភាគខាងត្បូងរបស់តួកគី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៣៧៩ នាក់ និងជាង ១៤,៤៨៣ នាក់ផ្សេងទៀតបានរងរបួស ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ សេដ្ឋកិច្ចប្រទេស អាស៊ាន ចំនួន ៤ រួមទាំង កម្ពុជា ផងនោះ នឹងមានកំណើនខ្លាំងក្នុង ឆ្នាំ ២០២៣ នេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


