សេដ្ឋកិច្ច
សេដ្ឋកិច្ចប្រទេស អាស៊ាន ចំនួន ៤ រួមទាំង កម្ពុជា ផងនោះ នឹងមានកំណើនខ្លាំងក្នុងឆ្នាំ ២០២៣ នេះ
មជ្ឈមណ្ឌលស៊ើបការណ៍សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសអាស៊ានដូចជា កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា នឹងមានសន្ទុះខ្លាំងនៅឆ្នាំនេះ ប៉ុន្តែតិចជាងសក្តានុពលកំណើន មុនពេលរោគរាតត្បាតកូវីដ ១៩ ។

យោងតាមធនាគារថៃបានឲ្យដឹងថា ការស្ទុះងើបឡើងវិញនេះ នឹងខុសគ្នានៅតាមបណ្ដាប្រទេសទាំងនោះ ដោយសារតែផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច និងហានិភ័យជាក់លាក់សម្រាប់ប្រទេសនីមួយៗ ។
ក្នុងរបាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា វៀតណាមនឹងឃើញកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ៦.២ ភាគរយ បន្ទាប់មកសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៥ ភាគរយនៅឆ្នាំ ២០២៣ ហើយឡាវ និងមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីជាមួយនឹងកំណើនប្រចាំឆ្នាំតាមការរំពឹងទុកចំនួន ៣ ភាគរយ ។

ចំពោះតម្រូវការក្នុងស្រុកសម្រាប់ទំនិញ និងសេវាកម្ម រួមជាមួយនឹងទេសចរណ៍ក៏ជាកត្តាសំខាន់មួយទៀត ដែលនឹងជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងនេះ ។
ទន្ទឹមនឹងនោះ ការកែសម្រួលទីផ្សារការងារ ក៏នឹងជួយដល់ការកើនឡើងតម្រូវការក្នុងស្រុកផងដែរ ខណៈអត្រាការងារនៅត្រីមាសទី ៤ ឆ្នាំ ២០២២, វៀតណាមទទួលបានការកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ។

ទាក់ទងនឹងប្រទេសចិន ដែលបានបើកព្រំដែនឡើងវិញកាលពីខែមុន ក៏ជាកត្តាចម្បងផងដែរសម្រាប់វិស័យសេវាកម្មនៃប្រទេសអាស៊ានទាំងនេះ ដោយសារតែភ្ញៀវទេសចរអន្តរជាតិភាគច្រើនចាប់អារម្មណ៍ក្នុងការមកទស្សនាប្រទេសទាំងនេះ ។
តាមរបាយការណ៍នេះគេរំពឹងថា កម្ពុជា និងវៀតណាម នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ ដោយសារឧស្សាហកម្មទេសចរណ៍មានចំនួន ១៨.២ ភាគរយ និង ៩.៨ភាគរយនៃផលិតផលក្នុងស្រុកសរុប ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Laotian Time
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


