ព័ត៌មានអន្ដរជាតិ
រញ្ជួយដីខ្លាំងក្លាថ្មីទៀត វាយប្រហារប្រទេសតួកគី ខណៈ WHO ព្រមានថា មនុស្សស្លាប់អាចកើនដល់ ២ម៉ឺននាក់
ការរញ្ជួយដ៏ខ្លាំងបន្ថែមទៀត បានវាយប្រហារប្រទេសតួកគី បន្ទាប់ពីមនុស្សរាប់ពាន់នាក់ត្រូវស្លាប់ និងរាប់ម៉ឺននាក់ទៀតរងរបួសនៅក្នុងការរញ្ជួយដីខ្លាំងក្លាយចំនួនពីរលើកដំបូង។

យោងតាមក្រុមសិក្សាភូគព្ភសាស្ត្រអាមេរិក ការរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសតួកគី នៅម៉ោងជាង២រសៀល (ម៉ោងនៅកម្ពុជា) ហើយមុននេះកន្លះម៉ោង ការរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័រ ក៏ត្រូវបានកត់ត្រាផងដែរ។
យ៉ាងហោចណាស់ មានការរញ្ជួយដីធំៗចំនួន១៤លើកនៅក្នុងតំបន់ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រមក។

មនុស្សយ៉ាងតិច៤៩០០នាក់បានស្លាប់នៅទូទាំងប្រទេសតួកគី និងស៊ីរី ខណៈអង្គការសុខភាពពិភពលោក (WHO) ព្រមានថា អ្នកស្លាប់អាចឡើងដល់ ២ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គិតត្រឹមពេលនេះ មនុស្សជាង ៧៨០០ នាក់នៅក្នុងប្រទេសតួកគី ត្រូវបានជួយសង្គ្រោះនៅទូទាំងខេត្តចំនួន ១០ ហើយក្រុមជួយសង្គ្រោះមកពីជុំវិញពិភពលោក កំពុងធ្វើដំណើរទៅកាន់ចំណុចកណ្តាលដើម្បីជួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ប្រាសាទបុរាណសម័យរ៉ូម៉ាំង ត្រូវកម្ទេចក្នុងគ្រោះរញ្ជួយដីនៅ តួកគី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


