ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារឥណ្ឌូណេស៊ី បង្កការបំផ្លិចបំផ្លាញ
នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូណេស៊ី ដោយឥទ្ធិពលរបស់វា បណ្តាលឲ្យសំណង់អគារមួយចំនួន ត្រូវរងការខូចខាត។

តាមការផ្សាយរបស់ AP, រញ្ជួយដីនេះ មានជម្រៅប្រហែល ១០គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល មានចម្ងាយ ៤៣គីឡូម៉ែត្រ ប៉ែកអាគ្នេយ៍ទីក្រុង Palu។
ទន្ទឹមនោះ ក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) បានឲ្យដឹងថា រញ្ជួយដីនេះ បានអង្រួនកោះ Sulawesi បង្កការបំផ្លិចបំផ្លាញ និងបង្ខំឲ្យមនុស្សជាច្រើននាក់ ភ័យស្លន់ស្លោ រត់ចេញពីអគារ ទៅកាន់កន្លែងសុវត្ថិភាព។
ដ្បិតភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ និងរបួស ប៉ុន្តែទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិ បានព្រមានថា អាចនឹងមានជនរងគ្រោះ ពីរញ្ជួយដីនេះ។
អ្នកក្រុង Palu បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការរញ្ជួយនេះមានកម្លាំងខ្លាំង ធ្វើឲ្យមនុស្សឆោឡោ ហើយភ្ញៀវក្នុងសណ្ឋាគារ ត្រូវបានជម្លៀសចេញទាំងភិតភ័យ។
សូមជម្រាបថា ឥណ្ឌូណេស៊ី ស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មានសកម្មភាពរញ្ជួយដីខ្ពស់ ដោយសារតែចលនារបស់បន្ទះប្លាកែត។ ប្រទេសអាស៊ីមួយនេះ តែងតែជួបប្រទះការរញ្ជួយដី និងបន្ទុះភ្នំភ្លើង ទាមទារការត្រៀមខ្លួនជាបន្ត និងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជានិច្ច។
ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២១ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានអង្រួនកោះ Sulawesi ដដែលនេះ ដោយសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើឲ្យប្រជាជនរាប់ពាន់នាក់ គ្មានផ្ទះសម្បែង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


