ព័ត៌មានអន្ដរជាតិ
រញ្ជួយដី ជម្រៅរាក់ វាយប្រហារភាគខាងលិច ប្រទេសថៃ
ប្រទេសថៃ បានជួបគ្រោះរញ្ជួយដីកម្រិតស្រាល ជាមួយជម្រៅរាក់ វាយប្រហារខេត្តភាគខាងលិច ប៉ុន្តែភ្លាមៗ មិនមានសេចក្តីរាយការណ៍ អំពីជនរងគ្រោះ ទេ។

តាមការផ្សាយរបស់ Amarin, រញ្ជួយដីនេះ មានកម្រិតត្រឹម ២.៦រ៉ិចទ័រប៉ុណ្ណោះ វាយប្រហារខេត្ត Tak នាវេលាម៉ោង ៤:៣២ នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។
វាមានជម្រៅ ១គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅក្នុងឃុំ Mae Kasa នៃស្រុក Mae Sot។
ដ្បិតថាមានកម្រិតស្រាល ប៉ុន្តែឥទ្ធិពលនៃគ្រោះធម្មជាតិនេះ ក៏ធ្វើឲ្យរង្គើ ដល់តំបន់ជាច្រើន នៅក្បែរចំណុចកណ្តាល ហើយក៏មានសេចក្តីរាយការណ៍ អំពីការខូចខាតមួយចំនួន ផងដែរ។
កាលពីដើមសប្តាហ៍នេះ ភាគខាងលិចប្រទេសថៃ ក៏រង្គើដែរ ប៉ុន្តែដោយសារតែឥទ្ធិពលនៃគ្រោះរញ្ជួយដី មានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា ប៉ុណ្ណោះ។
រញ្ជួយដីនោះ កើតឡើងនៅម៉ោង ៣:០៧ នាទី ទៀបភ្លឺ មានជម្រៅ ៥គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល មានចម្ងាយប្រហែល ៦២គីឡូម៉ែត្រ ពីខេត្ត Mae Hong Son។
ផ្នែកត្រួតពិនិត្យការរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ ប្រកាសថា ឥទ្ធិពលនៃគ្រោះធម្មជាតិនោះ ធ្វើឲ្យរង្គើដល់ស្រុក Pai និង Pang Mapha នៃខេត្ត Mae Hong Son និងស្រុក Kalayaniwattana, Mae Rim និងស្រុក Mueang នៃខេត្ត Chiang Mai៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


