ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជោគជ័យបាញ់បង្ហោះយានអវកាស ១០០ ដងជាប់គ្នា ជាលើកដំបូង
ចាប់ពីខែតុលា ឆ្នាំ ២០១៨ ដល់បច្ចុប្បន្ននេះ ការបាញ់បង្ហោះយានអវកាសរបស់រុស្ស៊ីទទួលបានជោគជ័យ ១០០ ដងជាប់ៗគ្នាហើយ ដោយនៅក្នុងនោះ ការបាញ់បង្ហោះចំនួន ៤៦ លើកត្រូវបានធ្វើឡើងពីវាលបាញ់បង្ហោះ Baikonur, ៣៦ ដងពីទីតាំង Plesetsk និង ៩ លើកទៀតពីទីតាំង Vostochny និង Guiana ។

ការបាញ់បង្ហោះគ្រាប់រ៉ុកកែតទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) គឺត្រូវបានកំណត់ពេលឲ្យស្របនឹងខួបលើកទី ៨០ នៃជ័យជម្នះក្នុងសមរភូមិ Stalingrad ក្នុងឆ្នាំ ១៩៤៣ ។
យាន Progress MS-22 នឹងបញ្ជូនទំនិញជាង ២.៥ តោនទៅកាន់ ISS ដោយដឹកទំនិញស្ងួតសម្រាប់នាវិក និងប្រព័ន្ធស្ថានីយ៍ ប្រេងឥន្ធនៈ ទឹកផឹក អាសូត ដើម្បីរក្សាបរិយាកាសនៅលើ ISS ក៏ដូចឧបករណ៍សម្រាប់ស្រាវជ្រាវអវកាសជាដើម ។

ចំណែកនៅក្នុងខែមិថុនា ឆ្នាំ ២០២១ រុស្ស៊ីក៏បានបង្កើតកំណត់ត្រាជាតិនៃការបាញ់បង្ហោះយានអវកាសដោយជោគជ័យផងដែរចំនួន ៦០ ជាប់ៗគ្នានៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន ។ ដោយឡែក ចំពោះសមិទ្ធិផលពីមុន គឺការបាញ់បង្ហោះជោគជ័យត្រឹមចំនួន ៥៩ លើកជាប់ៗគ្នាប៉ុណ្ណោះ ដែលត្រូវបានអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ ១៩៩២ ដល់ខែមីនា ឆ្នាំ ១៩៩៣ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន បញ្ជាក់ច្បាស់ៗថា រុស្ស៊ី កំពុងព្យាយាមបញ្ឈប់អរិភាពនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


