ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមរៀបចំបុណ្យប្រពៃណីជាតិចំនួន ១៦ ដើម្បីបង្ហាញអន្តរជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ថៃ លោកស្រី យួផា បាននិយាយថា ក្រសួងវប្បធម៌ថៃគ្រោងនឹងប្រកាសដាក់ពិធីបុណ្យប្រពៃណីថៃចំនួន ១៦ ចូលជាបុណ្យប្រពៃណីជាតិដែលបានត្រៀមរួចជាស្រេចក្នុងការលើកកម្ពស់ឲ្យឈានដល់កម្រិតជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យស្គាល់ជ្រួតជ្រាបនូវវប្បធម៌ដ៏ល្អផូរផង់របស់ថៃ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល លើកស្ទួយសេដ្ឋកិច្ចប្រទេសប្រកបដោយនិរន្តរភាព។

លោកស្រីបន្តថា ក្រសួងវប្បធម៌ថៃមានបំណងជំរុញកិច្ចការនេះឱ្យស្របតាមគំរូសេដ្ឋកិច្ចថ្មី (BCG) ក៏ដូចការជំរុញថាមពលទន់ (Soft Power) ឲ្យក្លាយជាថៃ ដើម្បីបន្ថែមតម្លៃដល់សេដ្ឋកិច្ចច្នៃប្រឌិត បង្កើតប្រាក់ចំណូល និងជាអត្តសញ្ញាណដ៏ល្អចំពោះជាតិប្រកបដោយនិរន្តរភាព ជាពិសេសឧស្សាហកម្មវប្បធម៌ច្នៃប្រឌិតដែលមានសក្តានុពល តាមរយៈការជំរុញពិធីបុណ្យប្រពៃណីជាតិទាំងនេះឲ្យឈានទៅដល់កម្រិតជាតិ និងអន្តរជាតិដែលមានការគាំទ្រពីក្រសួងអប់រំផងដែរ។

ពិធីបុណ្យប្រពៃណីជាតិចំនួន ១៦ រួមមាន៖
១. បុណ្យប្រពៃណីរំលឹកគុណដល់មេឃ (មហាបុព្វបុរស) ប្រារព្ធនៅខេត្តប៉ាតានី
២. ពិធីបុណ្យបេតិកភណ្ឌពិភពលោក (បានសៀង) ប្រារព្ធនៅខេត្តឧដនថានី
៣. បុណ្យប្រពៃណី នមស្សការថ្វាយបង្គំព្រះមហាអធិធាតុព្រោះចៅពញាសៀងហៀង ប្រារព្ធនៅខេត្តណាន
៤. ពិធីបុណ្យហែរផ្កាម្លិះ ប្រារព្ធនៅខេត្តយសូធុន
៥. បុណ្យប្រពៃណីដង្ហែព្រះបរមរតនកោដ្ឋថ្វាយនគរស៊ីធម្មរាត ប្រារព្ធនៅខេត្តនាខនស៊ីថាំរាត
៦. ពិធីបុណ្យមហោស្រពសិល្បៈ (KORAT Street Art) ប្រារព្ធនៅខេត្តនគររាជស៊ីម៉ា
៧. ពិធីបុណ្យអរិយធម៌ខមបុរាណប្រាសាទសិលា (ស្តកគោកធំ) ប្រារព្ធនៅខេត្តស្រះកែវ
៨. ពិធីបុណ្យ (KRAM & CRAFT SAKON FESTIVAL) ម្ចាស់នៃធម្មជាតិ ប្រារព្ធនៅខេត្តសាគុនណាខន
៩. ពិធីបុណ្យអាហារឆ្ងាញ់ ទីក្រុងភូកេត ដែលទីក្រុងច្នៃប្រឌិតម្ហូបអាហារ ប្រារព្ធនៅខេត្តភូកេត
១០. ពិធីបុណ្យភូមិ ប្រារព្ធនៅខេត្តឈុនបុរី
១១. បុណ្យមហោស្រព (របាំជំនឿថ្វាយស្តេចសាខារ៉ា) ប្រារព្ធនៅខេត្តម៉េហ៊ុងសន
១២. ពិធីបុណ្យប្រពៃណីចូលព្រះវស្សា ប្រារព្ធនៅខេត្តសារ៉ាបុរី
១៣. បុណ្យប្រពៃណីបួងសួងថ្វាយបង្គំព្រះផាយ៉ាស៊ីសតណារ៉ាត ប្រារព្ធនៅខេត្តនគរភ្នំ
១៤. ពិធីបុណ្យប្រពៃណីជនជាតិភាគតិចថៃលឺ ប្រារព្ធនៅខេត្តផាយ៉ៅ
១៥. ពិធីបុណ្យប្រពៃណីមហោស្រពសិល្បៈ និងអាហារ ទីក្រុងច្នៃប្រឌិត ប្រារព្ធនៅខេត្តផេតបូរី
១៦. ពិធីបុណ្យបង្ហោះគោមនៅក្រុងឡាំភូន ប្រារព្ធនៅខេត្តឡាំភូន៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ komchadluek
ចុចអាន៖ ថៃ-ម៉ាឡេស៊ី បង្កើនទំហំពាណិជ្ជកម្ម ឲ្យកើនដល់ ១ទ្រីលានបាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


