Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កាត់បន្ថយផលិតប្រេង ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈទាហានកំពុង​បន្តប្រយុទ្ធនៅ អ៊ុយក្រែន

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយការផលិតប្រេងប្រហែល ៥ ភាគរយនៅក្នុងខែមីនា ឬស្មើនឹងចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ហើយចំពោះប្រទេស​ណា​ដែល​កំណត់​តម្លៃ​ប្រេងលើរុស្ស៊ី​ នឹង​ត្រូវ​កាត់​ផ្តាច់​ទាំង​ស្រុងតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះបានកើតឡើង ​ស្រប​ពេល​ដែលមាន​ការវាយលុក​ថ្មី​របស់​កងកម្លាំង​រុស្ស៊ី​នៅ​សមរភូមិទូទាំង​តំបន់​ធំៗ​នៃ​ប្រទេស​អ៊ុយក្រែន ។

មេដឹកនាំនៅទីក្រុងកៀវបាននិយាយថា ពួកគេបានឃើញកាំជ្រួចមីស៊ីលចំនួន ៧១ គ្រាប់ និងអាចបាញ់ទម្លាក់ចំនួន ៦១ គ្រាប់ ហើយមីស៊ីលមួយចំនួនបានហោះចូលទៅក្នុងដែនអាកាសនៃប្រទេសម៉ុលដាវី និងរ៉ូម៉ានីផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “នេះបង្ហាញឲ្យឃើញជាថ្មីម្តងទៀតថា រុស្ស៊ីមិនយល់ពីព្រំដែនប្រទេសណាមួយទេ ដូច្នេះយើងត្រូវតែការការពារអ៊ុយក្រែន រួមទាំងការពារអឺរ៉ុប និងពិភពលោកទាំងមូលផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចេញក្រៅប្រទេសលើកនេះ លោក Zelensky សុំរឿង ២ ទៅអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម