ព័ត៌មានអន្ដរជាតិ
ចេញក្រៅប្រទេសលើកនេះ លោក Zelensky សុំរឿង ២ ទៅអឺរ៉ុប
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើបញ្ហាចំនួន ២ គឺសុំអាវុធ និងការចូលជាសមាជិកភាពក្នុងប្លុកអឺរ៉ុប អំឡុងដំណើរទស្សនកិច្ចទៅបរទេសលើកដំបូងរបស់លោក ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន ។

លោក Zelensky ដែលបានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់អង់គ្លេស និងបារាំង មុនពេលចុះចតនៅឯទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល បាននិយាយថា ពេលនេះអ៊ុយក្រែនកំពុងតែឈ្នះសង្រ្គាម ហើយសមនឹងក្លាយជាសមាជិកនៃប្លុកអឺរ៉ុបហើយ ។
លោក Zelensky បានលើកឡើងថា “យើងកំពុងតតាំងនឹងកម្លាំងប្រឆាំងអឺរ៉ុបដ៏ធំបំផុតនៅក្នុងពិភពសម័យទំនើប ។ យើងកំពុងការពារជនជាតិអ៊ុយក្រែននៅលើសមរភូមិរួមគ្នាជាមួយអ្នក ដូច្នេះវាសមល្មមនឹងសម្រេចពីអនាគតរបស់អ៊ុយក្រែនចូលសមាជិកអឺរ៉ុប និងផ្ដល់អាវុធបន្ថែមផងដែរ” ។

កន្លងមក មេដឹកនាំសហភាពអឺរ៉ុបបានទទួលយកអ៊ុយក្រែនជាសមាជិកភាពនៃប្លុកមួយនេះហើយ ដោយគ្រាន់តែមិនបានប្តេជ្ញាចិត្តចំពោះការកំណត់ពេលវេលាជាក់លាក់ណាមួយនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ តាំងពីផ្ទុះប្រតិបត្តិការសឹករបស់ រុស្ស៊ី មក លោក Zelensky ធ្វើដំណើរទៅប្រទេសណាខ្លះហើយ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


