ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្អួតអាវុធទំនើបបំផុតប្រមាណ ២០០ ប្រភេទ
ប្រទេសរុស្ស៊ីបានដាក់តាំងបង្ហាញអាវុធ និងឧបករណ៍យោធាប្រហែល ២០០ ប្រភេទនៅឯពិព័រណ៍ Aero India ឆ្នាំ ២០២៣ ដែលបានរៀបចំឡើងកាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈនេះ ខណៈយោងតាមអ្នករៀបចំបានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៨០៧ រួមទាំងក្រុមហ៊ុនបរទេសចំនួន ១០៩ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

ក្រុមហ៊ុនលក់សព្វាវុធរដ្ឋរុស្ស៊ី Rosoboronexpoert បាននិយាយថា ក្រុមហ៊ុនបានបង្ហាញអំពីអាវុធទំនើបបំផុត និងគ្រឿងបរិក្ខារយោធាដែលផលិតដោយរុស្សីប្រហែល ២០០ ប្រភេទ រួមទាំងយន្តហោះចម្បាំងពហុមុខងារជំនាន់ទី ៥ Su-57E និងយន្តហោះចម្បាំងធុនស្រាល Checkmate ។
លើសពីនេះ អ្នកទស្សនាការតាំងពិព័រណ៍អាកាស Aero India ឆ្នាំ ២០២៣ នឹងអាចឃើញយន្តហោះដឹកជញ្ជូនយោធាប្រភេទ Il-76MD-90A(E), នាវាចាក់ប្រេងលើអាកាស Il-78MK-90A, យន្តហោះចម្បាំង Su-35 និង Su-30SME, យន្តហោះចម្បាំងជួរមុខពហុតួនាទី MiG-35D ក៏ដូចជាឧទ្ធម្ភាគចក្រប្រយុទ្ធ Ka-52E និង Mi-28NE និងយានដឹកជញ្ជូនយោធា Mi-171Sh ។

ទន្ទឹមនោះ រុស្សីក៏បានបង្ហាញយានគ្មានមនុស្សបើកឈ្លបយកការណ៍ និងវាយប្រហារ Orion-E, យាន Orlan-10E និងយាន Orlan-30 ដែលបានចាប់ផ្តើមផលិតនៅឆ្នាំ ២០២២ ។
ចំណែកនៅក្នុងផ្នែកការពារដែនអាកាសវិញ ក្រុមហ៊ុន Rosoboronexport ក៏បានតាំងបង្ហាញប្រព័ន្ធខែលការពារដែនអាកាសរយៈចម្ងាយឆ្ងាយ S-400 Triumf, ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-350E Vityaz, ប្រព័ន្ធមីស៊ីល Viking, ប្រព័ន្ធមីស៊ីល Tor-M2KM និងប្រព័ន្ធបាញ់មីស៊ីលពីដីទៅអាកាស Tor-M2E ។

បន្ថែមពីនេះ ប្រព័ន្ធការពារកាំជ្រួចមីស៊ីល Abakan 98R6E ដែលត្រូវបានរចនាឡើងដើម្បីកម្ទេចមីស៊ីលផ្លោងយុទ្ធសាស្ត្រ និងប្រតិបត្តិការទំនើបៗ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេសឥណ្ឌាជាលើកដំបូង ខណៈប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយរុស្ស៊ី រួមមាន Repellent, RLK-MCE, RB-504P-E និង RB-504A-E ក៏បានដាក់បង្ហាញផងដែរ ។
គួរបញ្ជាក់ថា ការតាំងបង្ហាញយន្តហោះប្រចាំឆ្នាំ Aero India លើកទី ១៤ បានចាប់ផ្ដើមដំណើរការនៅទីក្រុង Bangalore កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ខណៈកាលពីឆ្នាំ ២០២១ ប្រទេសរុស្សី ដែលជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ ក៏បានបង្ហាញផលិតផលយោធាជាង ២០០ ប្រភេទផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក Lavrov ៖ អាមេរិក ទទួលស្គាល់ថា ពិតជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream មែន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន