ព័ត៌មានអន្ដរជាតិ
លោក Lavrov ៖ អាមេរិក ទទួលស្គាល់ថា ពិតជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream មែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា មន្ត្រីអាមេរិកទទួលស្គាល់ថា ពួកគេពិតជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ប្រាកដមែន ដោយលើកហេតុផល ដើម្បីការពារទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំង ។

លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីថ្ងៃអាទិត្យថា “សហរដ្ឋអាមេរិកបានសម្រេចចិត្តធ្វើបែបនេះ ដោយសារតែពួកគេគិតថា រុស្ស៊ីបានសហការយ៉ាងស្អិតរមួតជាមួយអាល្លឺម៉ង់ ពាក់ព័ន្ធនឹងបំពង់បង្ហូរប្រេង Nord Stream ក្នុងរយៈពេល ២០ ឬ ៣០ ឆ្នាំកន្លងមកនេះ“ ។
លោក Lavrov បានពន្យល់ថា “ឥទ្ធិពលធនធានថាមពលរបស់រុស្ស៊ី និងបច្ចេកវិទ្យាអាល្លឺម៉ង់ បានចាប់ផ្តើមគំរាមកំហែងដល់ទីតាំងផ្តាច់មុខជាច្រើននៃសាជីវកម្មអាមេរិក ដូច្នេះទើបទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបំផ្លាញសម្ព័ន្ធភាពរវាងទីក្រុងមូស្គូ និងទីក្រុងប៊ែរឡាំង ដោយធ្វើការវាយប្រហារបំពង់បង្ហូរប្រេងដែលត្រូវបានសាងសង់ឡើង ដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈប្រទេសអាល្លឺម៉ង់” ។

លោក Lavrov ទំនងជាសំដៅទៅលើការសារភាពដែលធ្វើឡើង ដោយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland ក្នុងអំឡុងពេលសវនាការព្រឹទ្ធសភានៅចុងខែមករា ដោយលោកស្រីបាននិយាយនៅពេលនោះថា “រដ្ឋបាលរបស់យើងពិតជារីករាយណាស់ដែលដឹងថា បំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 ឥឡូវនេះជាដុំដែកនៅបាតសមុទ្រ” ។
លោក Lavrov បានបន្តទៀតថា “ភាពឃោរឃៅរបស់អ្នកនយោបាយលោកខាងលិចត្រូវបានគេដឹងយ៉ាងច្បាស់ក្រឡែត ហើយសកម្មភាពនេះគឺជាការញុះញង់ឲ្យអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ជាពិសេសលោកខាងលិចទាំងមូលបានយកសង្គ្រាមនៅអ៊ុយក្រែនប្រឆាំងរុស្ស៊ី និងឆ្លៀតឱកាសនេះបំផ្លាញការសហការថ្មីរវាងអាល្លឺម៉ង់ និងរុស្ស៊ី” ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកកាសែតស៊ើបអង្កេតដ៏ល្បីល្បាញរបស់អាមេរិកឈ្មោះ Seymour Hersh បានចេញផ្សាយរបាយការណ៍មួយ ដោយបន្ទោសលើទីក្រុងវ៉ាស៊ីនតោនចំពោះការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream មួយនេះកាលពីឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អង់គ្លេស កំពុងចរចាផែនការផលិតអាវុធរបស់ខ្លួននៅទឹកដី អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


