ព័ត៌មានអន្ដរជាតិ
ម្ចាស់ក្សត្រី Camilla មហេសីស្ដេចអង់គ្លេសតេស្តវិជ្ជមានកូវីដ-១៩
ព្រះបរមរាជវាំង Buckingham បាននិយាយកាលពីថ្ងៃចន្ទថា ម្ចាស់ក្សត្រី Camilla ដែលជាមហេសីរបស់ព្រះអង្គ Charles ស្ដេចនៃចក្រភពអង់គ្លេសបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ក្នុងព្រះជន្ម ៧៥ វស្សា ។

បន្ទាប់ពីចេញរោគសញ្ញាផ្ដាសាយមិនបានប៉ុន្មានផងម្ចាស់ក្សត្រី Camilla ក៏ធ្វើតេស្តរកកូវីដ លទ្ធផលគឺវិជ្ជមានដូច្នេះទ្រង់ត្រូវរំសាយរាជកិច្ចពេញមួយសប្ដាហ៍នេះ ។
យ៉ាងណាទ្រង់មិនមែនប្រឈួនលើកទីមួយឡើយ ម្ចាស់ក្សត្រីធ្លាប់ឆ្លងកូវីដម្ដងរួចមកហើយកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ចំណែកឯព្រះអង្គ Charles ក៏ធ្លាប់ប្រឈួនដែរគឺនៅខែមីនា ឆ្នាំ ២០២០ម្ដង និងខែកុម្ភៈ ឆ្នាំ ២០២២ ម្ដងទៀត ។

គួរបញ្ជាក់ដែរថាម្ចាស់ក្សត្រីនិងព្រះអង្គម្ចាស់បានចាក់វ៉ាក់ស៊ាំងបង្ការកូវីដ-១៩ រួមជាមួយដូសជម្រុញរួចគ្រប់ដូស ប៉ុន្តែនៅតែមិនអាចជៀសផុតបានដដែល ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រឿង ៤ យ៉ាង នឹងផ្លាស់ប្ដូរ អង់គ្លេស ក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


