Connect with us

KPT+

រឿង ៤ យ៉ាង នឹងផ្លាស់ប្ដូរ អង់គ្លេស ក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣

បានផុស

នៅ

បន្ទាប់ពីម្ចាស់ក្សត្រី Elizabeth II (Elizabeth ទី២) ទ្រង់បានយាងសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅចក្រភពអង់គ្លេស) នៅព្រះរាជដំណាក់ទីប្រថាប់ឯប្រទេសស្កុតឡែន។​ ក្នុងនោះ ការឡើងសោយរាជ្យរបស់ព្រះអង្គម្ចាស់ Charles ទី៣ (Charles III) នឹងត្រូវធ្វើដូចគ្នា ហើយក៏មានការផ្លាស់ប្តូរច្រើន ពីរបៀបគ្រប់គ្រង​នៅក្នុងចក្រភពអង់គ្លេសផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ ជារឿង ៤ យ៉ាង នឹងត្រូវផ្លាស់ប្ដូរអង់គ្លេសក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣៖

១ ភ្លេងជាតិ

ចំណងជើងនៃភ្លេងជាតិនឹងត្រូវបានប្តូរពី “God Save the Queen” ទៅជា”God Save the King” ដែល​កំណែបច្ចុប្បន្នមានតាំងពីសតវត្សទី ១៨មកម្ល៉េះ។ គេហទំព័រ​របស់​រាជវង្ស​អង់គ្លេស​បញ្ជាក់​ដូច្នេះថា ភ្លេងជាតិបានក្លាយជាការ​ពេញនិយម បន្ទាប់ពី​ព្រះអង្គម្ចាស់ Charles Edward Stuart ដែលបានឡើងគ្រងរាជ្យបល្ល័ង្ករបស់អង់គ្លេស។ ខណៈទ្រង់បានយកឈ្នះស្តេច​ George ទី ២ ដែលធ្វើឲ្យមនុស្សច្រៀងចម្រៀងនៅឯ London Opera ដើម្បីជំរុញទឹកចិត្តស្នេហាជាតិ។

២ ក្រដាស​ប្រាក់ និងកាក់នឹងលេចរូបរាងថ្មី

កាក់ និង​ក្រដាស​ប្រាក់​ថ្មី ​នឹង​មាន​រូប​ព្រះ​កេសរបស់​ព្រះមហាក្សត្រ​ថ្មី។ វា​ជា​ទម្លាប់​សម្រាប់​រូប​របស់​ព្រះមហាក្សត្រ​ត្រូវ​បង្ហាញ​ជា​រូបិយប័ណ្ណ​អង់គ្លេស។ កាក់ចាស់ និងក្រដាសប្រាក់ ​នឹង​នៅតែមាននៅក្នុងប្រព័ន្ធ​ រហូតដល់​ត្រូវបានជំនួសដោយក្រដាសប្រាក់ថ្មីតាមពេលវេលា។ ក្នុង​ន័យ​នេះ រូប​បញ្ឈរ​របស់​ព្រះមហាក្សត្រ​ថ្មី​ លេច​ចេញ​ជា​រូបិយប័ណ្ណ នឹង​បែរ​ព្រះ​ភក្ត្រ​ទៅ​ម្ខាង​នៃ​ព្រះ​មហាក្សត្រ​មុន​គេ នេះ​ជា​ទំនៀម​ទម្លាប់​មួយ​ចាប់​តាំង​ពី​ការ​ស្ដារ​រាជាធិបតេយ្យ​ឡើង​វិញ ​ក្នុង​ឆ្នាំ ១៦៦០ បន្ទាប់​ពី​លោកឧត្តមសេនីយ Oliver Cromwell បាន​គ្រប់គ្រង​ប្រទេស​អង់គ្លេស​ ជា​សាធារណរដ្ឋ​អស់​រយៈពេល ១០ ឆ្នាំ។

យ៉ាងណាមិញ​ ដោយសារ​តែព្រះ​សិរសា​របស់​ម្ចាស់ក្សត្រី Elizabeth II បែរ​មុខ​ទៅ​ខាង​ស្ដាំ​ ដូច្នេះ​ព្រះ​កេសរបស់ Charles III គួរតែបែរមុខទៅខាងឆ្វេង។ ពេញ​មួយ​រជ្ជកាល​របស់​ព្រះមហាក្សត្រី រូប​ចម្លាក់​សរុបចំនួន ៥ រូបរបស់​ព្រះអង្គ​ត្រូវបានប្រើប្រាស់។ ត្រាថ្មីដែលមានរូបបញ្ឈរ​របស់​ព្រះមហាក្សត្រ​ថ្មី​ ក៏ត្រូវ​បានគេរំពឹងថានឹង​ចេញផងដែរ។

៣ ត្រា​រាជ

ក្នុងនោះ​ក៏​នឹង​មាន​ការ​ផ្លាស់ប្តូរ​ចំពោះនិមិត្តសញ្ញារបស់ម្ចាស់ក្សត្រី Elizabeth II ដែលជាអក្សរ “EIIR” នៅ​ក្រោម​មកុដ​របស់ St.។ ត្រារបស់ស្តេចអង់គ្លេស​ លេចឡើងនៅលើវត្ថុជា​ច្រើន រាប់តាំងពី​ប្រអប់​ប្រៃសណីយ៍ រហូត​ដល់​ឯកសណ្ឋាន​ប៉ូលិស។ ត្រា និង​អាវធំ​របស់​ព្រះរាជា​ ក៏នឹង​ត្រូវ​ផ្លាស់ប្ដូរ​ទៅតាម​រជ្ជកាលដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ ត្រាថ្មីនឹងបង្ហាញនៅលើប្រអប់​ប្រៃសណីយ៍ថ្មី ដែលផលិតបន្ទាប់ពី​នេះតែ​ប៉ុណ្ណោះ ដូច្នេះត្រារបស់ព្រះមហាក្សត្រី​ នឹងនៅតែមាននៅលើប្រអប់ប្រៃសណីយ៍​រាប់ពាន់កន្លែងទូទាំង​ប្រទេសអង់គ្លេស។ ដូច​ប្រអប់​ប្រៃសណីយ៍​ចាស់ ​ដែល​មាន​នៅ​មុន​រជ្ជកាល​ព្រះមហាក្សត្រិយានី។

៤ រុះរើ​ក្រុមមេធាវី

ទន្ទឹមនោះដែរ មេធាវី​ជាន់ខ្ពស់មួយចំនួន នឹងត្រូវហៅថាជាទីប្រឹក្សារបស់ព្រះមហាក្សត្រ​ ជំនួសឲ្យ​​ការ​ប្រឹក្សាពី​មេធាវី​​មហាក្សត្រី Elizabeth II ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម