ព័ត៌មានអន្ដរជាតិ
ស្ដេច Charles ជួប David Beckam ក្រោយពាក្យចចាមអារ៉ាមថា ទ្រង់គ្មានពេលឲ្យព្រះអង្គ Harry
កាលពីថ្ងៃទី ១១ ខែឧសភា កាសែត The Sun បានរាយការណ៍ដោយដកស្រង់នូវប្រភពជិតស្និទ្ធមួយបញ្ជាក់ថា ស្តេច Charles មានជំនួបឯកជនជាមួយអតីតកីឡាករបាល់ទាត់ David Beckham នៅឯ Highgrove House ដែលជាលំនៅដ្ឋានរបស់ទ្រ់និងម្ចាស់ក្សត្រី Camilla ក្នុងទីក្រុង Gloucestershire ប្រទេសអង់គ្លេស។ ខ្លឹមសារនៃការសន្ទនារបស់ក្នុងជំនួបទាក់ទងនឹងអង្គការសប្បុរសធម៌របស់ព្រះមហាក្សត្រ មូលនិធិព្រះមហាក្សត្រ។
ថ្វីបើយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Daily Mail ក៏បានចុះផ្សាយដែរថា ស្តេច Charles បានធ្វើការណាត់ជួបជាលក្ខណៈឯកជនជាមួយអតីតកីឡាករបាល់ទាត់ ខណៈពេលដែលព្រះអង្គម្ចាស់ Harry នៅទីក្រុងឡុងដ៍ ថ្ងៃទី ០៧ ដល់ថ្ងៃទី ០៩ខែឧសភា និងបានចូលរួមព្រឹត្តិការណ៍មួយដែលមានចម្ងាយ ៣.២ គីឡូម៉ែត្រពីវិមាន Buckingham ។

កាលពីមុននៅថ្ងៃទី ០៧ ខែឧសភា ក្នុងពេលជាមួយគ្នាព្រះអង្គម្ចាស់ Harry បានវិលទៅកាន់ទីកន្លែងប្រសូត្រដើម្បីប្រារព្ធខួបលើកទី ១០នៃហ្គេម Invictus ប៉ុន្តែទ្រង់មិនមានកាលវិភាគជួបបិតាទេ ដោយសារស្តេច Charles មិនអាចរៀបចំពេលវេលាគ្រប់គ្រាន់សម្រាប់បុត្រា។ នៅពេលនោះ អ្នកជំនាញខាងរាជវង្សបានវាយតម្លៃថា វាជាសញ្ញាមួយបង្ហាញថា ភាពប្រេះឆាក្នុងទំនាក់ទំនងរវាងប្រមុខរាជវង្សអង់គ្លេស និងបុត្រាពៅរបស់ទ្រង់កាន់តែស៊ីជម្រៅ។ ដំណឹងដែលស្តេច Charles បានជួប David Beckham ពេល Harry នៅក្នុងប្រទេសអង់គ្លេស ក៏បានចោទជាសំណួរជាសាធារណៈផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រ The Sun ដដែលបានគូសបញ្ចាក់ថាការណាត់ជួប Beckham ត្រូវបានគ្រោងទុកជាច្រើនខែមកហើយ។ នៅខែតុលា ឆ្នាំ២០២៣ ប្រភពបានបង្ហើបប្រាប់កាសែតអង់គ្លេសទាំងស្រុងថា ស្វាមីរបស់ Victoria Beckham បានទទួលយកការអញ្ជើញឲ្យជាមួយស្តេច Charles ដើម្បីពិភាក្សាអំពីវិធីដែលពួកគេអាចធ្វើការរួមគ្នាសម្រាប់សប្បុរសធម៌ ដើម្បីបណ្តុះបណ្តាលជំនាញសម្រាប់យុវជន។
មកទល់នឹងពេលនេះ វិមាន Buckingham នៅតែនិយាយតៗគ្នាអំពីមូលហេតុដែលស្តេច Charles និងព្រះអង្គម្ចាស់ Harry មិនជួបគ្នា បើទោះបីជាពួកគេនៅឆ្ងាយពីគ្នាក៏ដោយ។ ក្នុងអំឡុងពេលខួបលើកទី១០ នៃហ្គេម Invictus នៅ St. Paul នៅថ្ងៃទី ០៨ ខែឧសភា មិនមានសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្សអង់គ្លេសមានវត្តមានទេ មានតែគ្រួសាររបស់ម្ចាស់ក្សត្រី Diana ប៉ុណ្ណោះដែលមកគាំទ្រ។ ក្នុងពេលជាមួយគ្នានេះ ស្តេច Charles និងម្ចាស់ក្សត្រី Camilla បានប្រារព្ធពិធីជប់លៀង Garden លើកដំបូងប្រចាំឆ្នាំនៅវិមាន Buckingham ។
ទន្ទឹមនោះដែរ ព្រះអង្គម្ចាស់ Harry គង់នៅប្រទេសអង់គ្លេសតែ ៣ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះ ទ្រង់បានត្រលប់ទៅសហរដ្ឋអាមេរិកវិញ ហើយរួមគ្នាជាមួយព្រះនាង Meghan Markle បានធ្វើដំណើរទៅកាន់ប្រទេសនីហ្សេរីយ៉ា ដោយចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានហៅដំណើរនេះថាជាដំណើរកម្សាន្តបែបរាជវង្ស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារដែល Beckham ញ៉ាំមួយពេល ជាម្ហូបថ្លៃបំផុតប្រចាំពិភពលោក
-
សន្តិសុខសង្គម២១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


