ព័ត៌មានអន្ដរជាតិ
មកស្គាល់ប្រធានាធិបតី អ៊ុយក្រែន ទាំង ៦ រូប ខណៈលោក Zelensky ជាមេដឹកនាំតែមួយគត់នាំប្រទេសធ្លាក់ចូលសង្គ្រាម
ក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែន ចាប់តាំងពីទទួលបានឯករាជ្យពីសហភាពសូវៀតនៅក្នុងឆ្នាំ ១៩៩១ មក លោក Volodymyr Zelensky ដែលជាបច្ចុប្បន្នជាប្រធានាធិបតីទី ៦ គឺជាមនុស្សដំបូងគេដែលដឹកនាំអ៊ុយក្រែនឲ្យធ្លាក់ចូលក្នុងសង្គ្រាមជាមួយរុស្ស៊ី អស់រយៈពេល ១ ឆ្នាំមកនេះ ។

លោក Volodymyr Zelensky ជាប្រធានាធិបតីមកពីគណបក្សបម្រើប្រជាជន (Servant of the People) ដែលបានជាប់ឆ្នោតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៩ ។ មុនក្លាយជាប្រធានាធិបតីលោក Zelensky គឺជាតារាសម្តែង និងជាតារាកំប្លែងដ៏មានប្រជាប្រិយភាពនៅអ៊ុយក្រែន ។
ដោយឡែកក្រៅពីលោក Zelensky, អ៊ុយក្រែនក៏ធ្លាប់មានប្រធានាធិបតីចំនួន ៥ រូបផ្សេងទៀតផងដែរ រាប់ចាប់តាំងពីឆ្នាំ ១៩៩១ បន្ទាប់ពីទទួលបានឯករាជ្យ ក្រោយបដិវត្តន៍រុស្ស៊ី ។
១. លោក Leonid Kravchuk

ប្រធានាធិបតីដំបូងគេបំផុតរបស់អ៊ុយក្រែន គឺលោក Leonid Kravchuk ។ លោក Leonid Kravchuk បានឡើងកាន់តំណែងក្នុងនាមជាប្រធានាធិបតីដំបូងគេ បន្ទាប់ពីទទួលបានឯករាជ្យពីរុស្ស៊ីនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៤ ពោលមានរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ។
២. លោក Leonid Kuchma

ក្នុងឆ្នាំ ១៩៩៤ ដដែល លោក Leonid Kuchma មកពីគណបក្សឯករាជ្យ ក៏បានក្លាយជាប្រធានាធិបតីទី ២ របស់អ៊ុយក្រែន រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៥ ទើបលោកចុះចេញពីតំណែង ។
៣. លោក Viktor Yushchenko

ចំពោះអ្នកបន្ទាប់ដែលត្រូវជាប្រធានាធិបតីទី ៣ បន្តពីលោក Leonid Kuchma គឺលោក Viktor Yushchenko ។ លោក Yushchenko ចំណាយពេលបានត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះក្នុងការដឹកនាំប្រទេស ដោយបានចុះចេញពីតំណែងវិញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១០ ។
៤. លោក Viktor Yanukovych

លោក Viktor Yanukovych ឡើងកាន់កាប់កិច្ចការងារប្រទេសបន្ទាប់នៅឆ្នាំ ២០១០ ក្នុងនាមជាប្រធានាធិបតីទី ៤ ។ ប៉ុន្តែចូលដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រធានាធិបតីមកពីគណបក្សនយោបាយ Party of Regions រូបនេះ ត្រូវបានបោះឆ្នោតបណ្តេញចេញពីតំណែង បន្ទាប់ពីការតវ៉ាជាបន្តបន្ទាប់ក្នុងការគាំទ្រទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ជាពិសេសគឺការបដិសេធមិនឆ្លើយតបចំពោះកិច្ចព្រមព្រៀងសមាគមអ៊ុយក្រែន និងអឺរ៉ុប ។
អ្វីដែលជាការកត់សម្គាល់នោះ ក្នុងអាណត្តិដឹកនាំរបស់លោកបានធ្វើឲ្យតំបន់គ្រីមៀ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់រុស្ស៊ី ដោយប្រកាសជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ។
៥. លោក Petro Poroshenko

ចំណែកប្រធានាធិបតីទី ៥ វិញគឺលោក Petro Poroshenko មកពីគណបក្សសាមគ្គីភាពអឺរ៉ុប (European Solidarity) ចូលកាន់តំណែងគ្រប់គ្រងប្រទេសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៩ ដែលការគ្រប់គ្រង់របស់លោកមានបរយៈពេល ៥ ឆ្នាំប៉ុណ្ណោះ បន្ទាប់មកទើបលោក Volodymyr Zelensky ដែលជាប្រធានាធិបតីបច្ចុប្បន្នឡើងគ្រប់គ្រងបន្ត ។
ទន្ទឹមនោះ លោក Zelensky មិនទាន់ច្បាស់ ១០០ ភាគរយឡើយថាតើលោកអាចបន្តដឹកនាំប្រទេសដល់ពេលណានោះ ឬក៏អាចចុះចេញពីតំណែងមុនអាណត្តិ ដោយសារតែបច្ចុប្បន្នប្រទេសអ៊ុយក្រែនកំពុងរងការបំផ្លិចបំផ្លាញពីប្រតិបត្តិការសឹករបស់រុស្ស៊ី ក្រោមការដឹកនាំរបស់លោក ។

គួរបញ្ជាក់ថា អ៊ុយក្រែន គឺជាប្រទេសសាធារណរដ្ឋ ដោយប្រព័ន្ធនយោបាយរបស់ប្រទេសនេះធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរយៈពេល ៥ ឆ្នាំម្តងក្នុងមួយអាណត្តិ ។ ហើយចាប់តាំងពីឆ្នាំ ១៩៩១ មក អ៊ុយក្រែនធ្លាប់បានធ្វើការបោះឆ្នោតចំនួន ៧ លើករួចមកហើយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Wikipedia
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


