ព័ត៌មានអន្ដរជាតិ
ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
រថក្រោះខ្លារខិន Leopard 2 កញ្ចប់ដំបូងដែលផលិតដោយអាល្លឺម៉ង់ បានទៅដល់ដៃប្រទេសអ៊ុយក្រែនហើយ ខណៈប្រទេសប៉ូឡូញបានប្រគល់ជូនចំនួន ៤ គ្រឿង នៅថ្ងៃខួបគម្រប់ ១ ឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ី ។
នៅក្នុងរូបភាពចាប់ដៃគ្នាជាមួយនឹងលោកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki, សមភាគីអ៊ុយក្រែនលោក Denys Shmyhal បានបង្ហោះនៅលើបណ្ដាញ Twitter ថា “យើងសូមអរគុណចំពោះប៉ូឡូញសម្រាប់ការសម្រេចចិត្តដែលនាំឲ្យអ៊ុយក្រែនខិតទៅជិតជ័យជម្នះ” ។
នៅពេលតែមួយនោះដែរ ប្រទេសអាល្លឺម៉ង់ក៏បានប្រកាសនឹងផ្ដល់រថក្រោះប្រយុទ្ធ Leopard 2 ចំនួន ៤ គ្រឿងទៀតផងដែរ បន្ថែមលើ ១៤ គ្រឿងដែលបានសន្យាកាលពីខែមុន ។
ទន្ទឹមនោះ អាល្លឺម៉ង់ក៏មានបំណងបញ្ជូនកងវរសេនាតូចរថក្រោះចំនួន ២ អង្គភាពទៅឲ្យអ៊ុយក្រែនផងដែរ ដែលក្នុងមួយកងៗមានរថក្រោះ ៣១ គ្រឿង ខណៈក៏អំពាវនាវឲ្យប្រទេសអឺរ៉ុបផ្សេងទៀតសហការធ្វើបែបនេះដូចគ្នា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ដាក់លក្ខខណ្ឌ ២ យ៉ាង បើចង់បានសន្តិភាពនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


