ព័ត៌មានអន្ដរជាតិ
អស់ពីរុស្ស៊ី, លោក Zelensky ដាក់ទណ្ឌកម្មមេដឹកនាំប្រទេសមួយទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំស៊ីរីលោក Bashar Assad ខណៈកន្លងមករដ្ឋាភិបាលទីក្រុងកៀវក៏ធ្លាប់បានដាក់ទណ្ឌកម្មស្រដៀងគ្នានេះទៅលើរុស្ស៊ីផងដែរ ពាក់ព័ន្ធប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។

ឯកសារដែលបានបង្ហោះចូលទៅក្នុងគេហទំព័ររបស់ប្រធានាធិបតីកាលពីពេលថ្មីៗនេះបញ្ជាក់ច្បាស់ថា លោក Assad គឺជាបុគ្គលដ៏សំខាន់មួយទៀតរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងការទប់ស្កាត់ ក៏ដូចជាបង្កកទ្រព្យសម្បត្តិ និងវិធានការមួយចំនួនទៀត ។
ទណ្ឌកម្មនេះក៏ត្រូវបានដាក់លើបុគ្គលចំនួន ៣០០ នាក់ និងនីតិបុគ្គល ១៤១ ដែលភាគច្រើនជាពលរដ្ឋរុស្ស៊ី ។ បញ្ជីឈ្មោះនោះរួមមានទាំងនាយករដ្ឋមន្ត្រីស៊ីរីលោក Hussein Arnous, រដ្ឋមន្ត្រីការបរទេសលោក Faisal Miqdad និងពលរដ្ឋអ៊ីរ៉ង់មួយចំនួនផងដែរ ។

ក្នុងចំណោមនីតិបុគ្គលដែលជាប់ក្នុងបញ្ជីខ្មៅនេះ មានសហគ្រាសស្រាវជ្រាវ និងផលិត, ក្រុមហ៊ុនផលិតកប៉ាល់ និងក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍របស់រុស្ស៊ី រួមទាំងក្រុមហ៊ុន Kalashnikov និង Almaz-Antey ក៏ដូចជា រោងចក្រ Ural ផងដែរ ។
គួរបញ្ជាក់ថា ទណ្ឌកម្មនេះផ្ដោតសំខាន់លើការបង្កកទ្រព្យសកម្ម ការរឹតត្បិតពាណិជ្ជកម្ម ការហាមប្រាមការចូលរួមក្នុងការធ្វើឯកជនភាវូបនីយកម្មក្នុងប្រទេសអ៊ុយក្រែន ការព្យួរកាតព្វកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ