ព័ត៌មានអន្ដរជាតិ
ថៃ ចេញច្បាប់ដែកចំនួន ៤ ថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី ជាពិសេសមិនឲ្យស្រាតលេងបាញ់ទឹក
អាជ្ញាធរថៃបានចេញច្បាប់ដែកចំនួន ៤ សម្រាប់អ្នកចូលរួមក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ក្នុងគោលបំណងការពារការប្រារព្ធពិធីប្រកបទៅដោយភាពរលូន និងងាយស្រួលក្នុងការគ្រប់គ្រង ។

អ្នកចូលរួមក្នុងពីធីបុណ្យសង្ក្រាន្តទាំងជនជាតិថៃ និងជនបរទេសដែលស្លៀកពាក់មិនសមរម្យ គឺត្រូវបានរារាំងមិនឲ្យលេងបាញ់ទឹកដាក់គ្នានោះទេ ជាពិសេសនោះគឺមិនត្រូវស្រាតដាច់ខាត ដោយសារតែថៃ គឺជាប្រទេសអភិរក្សនិយម ។
ចំណែកច្បាប់ដែកចំនួន ៤ ដែលអាជ្ញាធរថៃដាក់ចេញដើម្បីឲ្យអ្នកចូលរួមអនុវត្តនោះរួមមាន៖
-មិនត្រូវអាក្រាតកាយ
-ស្រីៗមិនត្រូវបញ្ចេញល្វែងលើ
-មិនត្រូវលេងបាតម្សៅ
-មិនត្រូវប្រើកាំភ្លើងបាញ់ទឹកដែលមានកម្លាំងខ្លាំង
គួរបញ្ជាក់ថា ភ្ញៀវទេសចរបរទេសជាង ៣ ម៉ឺននាក់រំពឹងនឹងចូលរួមក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅទីក្រុងបាងកក និងខេត្តទេសចរណ៍ផ្សេងទៀតរបស់ប្រទេសដែលប្រារព្ធឡើងតាំងតែថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសាមកម្ល៉េះ ៕





ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ថៃ កំពុងប្រារព្ធបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ក្រោមសីតុណ្ហភាព ៥០ អង្សាសេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


