ព័ត៌មានអន្ដរជាតិ
ថៃ កំពុងប្រារព្ធបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ក្រោមសីតុណ្ហភាព ៥០ អង្សាសេ
យោងតាមនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងនៅថ្ងៃសុក្រនេះថា តំបន់មួយចំនួននៅក្នុងប្រទេសដូចជា នៅខេត្ត Krabi ដែលជាខេត្តឆ្នេរសមុទ្រភាគខាងលិចរបស់ថៃ នឹងជួបប្រទះនូវសីតុណ្ហភាពឡើងដល់ ៥៤.២ អង្សាសេ អំឡុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនេះ ។

ទន្ទឹមនោះ នៅក្នុងសង្កាត់ Bang Na របស់ទីក្រុងបាងកក នឹងក្លាយជាទីតាំងក្ដៅបំផុតលំដាប់ទី ២ បន្ទាប់ពីខេត្ត Krabi ដោយសីតុណ្ហភាពនឹងកើនឡើងដល់ ៥០.២ អង្សាសេ ។
ដោយឡែក តំបន់ក្តៅបំផុតចំនួន ៣ ផ្សេងទៀតនៅក្នុងប្រទេសគឺខេត្ត Phetchabun សីតុណ្ហភាព ៤៤.៣ អង្សាសេ, ខេត្ត Chonburi ៤៣.២ អង្សាសេ និងស្រុក Chok Chai នៃខេត្ត Nakhon Ratchasima មានសីតុណ្ហភាព ៤១.៣ អង្សាសេ ។

ស្របពេលជាមួយគ្នានេះ នាយកដ្ឋានក៏បាននិយាយផងដែរថា មនុស្សដែលព្យាយាមនៅខាងក្រៅក្នុងសីតុណ្ហភាពចន្លោះពី ៤១ អង្សាសេ និង ៥៤ អង្សាសេ អាចប្រឈមហានិភ័យនៃការរមួលសាច់ដុំ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម ហើយវាអាចប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺស្រាប់ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ដឹងទេ តើប្រទេសអាស៊ានណាខ្លះប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដូច កម្ពុជា ដែរ?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


