ព័ត៌មានអន្ដរជាតិ
ក្បួនរថយន្តទូតអាមេរិក រងការបាញ់ប្រហារនៅ ស៊ូដង់
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្បួនរថយន្តទូតអាមេរិក បានរងការបាញ់ប្រហារនៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃចន្ទទី១៧ខែមេសា ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅប្រទេសជប៉ុន បន្ទាប់ពីកិច្ចពិភាក្សា G7 ថា “សកម្មភាពនេះគឺព្រហើនគ្មានកោតក្រែង គ្មានទំនួលខុសត្រូវ ហើយពិតណាស់ វាមិនមានសុវត្ថិភាពទាល់តែសោះ”។
មុននេះ មានសេចក្តីរាយការណ៍ថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសស៊ូដង់ គឺលោក Aidan O’Hara ក៏ត្រូវគេវាយប្រហារផងដែរក្នុងផ្ទះរបស់គាត់ នៅរដ្ឋធានី ខាទុំ។

គួរបញ្ជាក់ថា ការប្រយុទ្ធដណ្តើមអំណាចគ្នា ដ៏សាហាវ ក្នុងប្រទេសស៊ូដង់ បានឈានចូលដល់ថ្ងៃទី៤ហើយ។
យោងតាមអង្គការសហប្រជាជាតិ គិតត្រឹមរសៀលថ្ងៃអង្គារទី១៨ខែមេសា មនុស្សប្រហែល១៨៥នាក់បានស្លាប់ និងជាង១៨០០នាក់បានរងរបួស ដោយការវាយប្រហារពីអាកាស ការបាញ់ផ្លោង និងការបាញ់អាវុធធុនតូចក្នុងទីក្រុង ខាទុំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឯកអគ្គរដ្ឋទូត EU ប្រចាំនៅស៊ូដង់ រងការវាយប្រហារ ខណៈមនុស្សស្លាប់ក្នុងអំពើហិង្សា កើនដល់ជាង១៨០នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


