ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូត EU ប្រចាំនៅស៊ូដង់ រងការវាយប្រហារ ខណៈមនុស្សស្លាប់ក្នុងអំពើហិង្សា កើនដល់ជាង១៨០នាក់
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសស៊ូដង់ លោក Aidan O’Hara ត្រូវរងការវាយប្រហារនៅផ្ទះរបស់គាត់ក្នុងទីក្រុង ខាទុំ ខណៈការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងកម្លាំងគូប្រជែង នៅតែបន្ត។

យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Micheál Martin បានបញ្ជាក់ ថា អ្នកការទូតសញ្ជាតិអៀរឡង់រូបនេះ មិនបានរងរបួសធ្ងន់ធ្ងរនោះទេ ហើយលោកបានហៅការវាយប្រហារនេះថាជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ចក្នុងការការពារអ្នកការទូត។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យ EU លោកស្រី Nabila Massrali បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គណៈប្រតិភូ EU មិនត្រូវបានជម្លៀសចេញពីទីក្រុង ខាទុំ ឡើយបន្ទាប់ពីការវាយប្រហារ។ លោកស្រីបន្ថែមថា សន្តិសុខបុគ្គលិកគឺជាអាទិភាព ហើយវិធានការសន្តិសុខកំពុងត្រូវបានវាយតម្លៃ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បាននិយាយថា បច្ចុប្បន្នមិនមានគម្រោងជម្លៀសបុគ្គលិកអាមេរិកចេញទេ ថ្វីបើមានក្តីព្រួយបារម្ភអំពីសន្តិសុខ និងការបិទអាកាសយានដ្ឋានទីក្រុងខាទុំ ក៏ដោយ។ ប៉ុន្តែលោកបានជំរុញប្រជាជនអាមេរិកទាំងអស់ ឲ្យតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់បំផុត។
យោងតាមអង្គការសហប្រជាជាតិ មនុស្សចំនួន១៨៥នាក់បានស្លាប់ និងជាង១៨០០នាក់ បានរងរបួសក្នុងការប្រយុទ្ធដណ្តើមអំណាចគ្នារយៈពេល៣ថ្ងៃ។
ទាំងកងទ័ព និងក្រុមទាហានប៉ារ៉ាឬគេហៅថា កងកម្លាំងគាំទ្ររហ័ស (RSF) សុទ្ធតែអះអាងថា បានគ្រប់គ្រងទីតាំងសំខាន់ៗក្នុងទីក្រុង ខាទុំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជនស៊ីវិលស្លាប់ កើនដល់ជិត១០០នាក់ ក្នុងការប្រយុទ្ធគ្នានៅ ស៊ូដង់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ