Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ព្យុះនៅប្រទេសថៃ បានសម្លាប់កីឡាករបាល់ទាត់៦នាក់ និងរបួស១៩នាក់

បានផុស

នៅ

ព្យុះដ៏កំណាចមួយបានបោកបក់ចូលខេត្តភីជីត ប្រទេសថៃដែលបង្កអោយមានការបាក់រលំផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងបានគួចបំបាក់ក្លឹបហាត់ប្រាណមួយកន្លែងបណ្តាលអោយកីឡាកបាល់ទាត់៦នាក់បានបាត់បង់ជីវិត និង១៩នាក់ទៀតរងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិលេខ៣ថៃបានបញ្ជាក់ថា ហេតុការណ៍នៃគ្រោះធម្មជាតិដ៏សាហាវនេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលារៀន ណឺនប៉ ក្នុងឃុំណឺនប៉ ស្រុកសាយង៉ាម ខេត្តភីជីត ប្រទេសថៃ។

ព័ត៌មានបានបន្តថា នៅមុនពេលកើតហេតុគឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង រហូតដល់មានព្រិលធ្លាក់ បន្ទាប់មកក៏មានខ្យល់ព្យុះគួចចូលភូមិជាច្រើនភូមិ។ នៅពេលនោះដែរក្រុមកីឡាបាល់ទាត់ និងគ្រូបង្វឹក បាននាំគ្នារត់ចូលទៅជ្រកភ្លៀងក្នុងកន្លែងហាត់ប្រាណ ដែលជាកន្លែងសម្រាប់អោយសិស្សានុសិស្សបញ្ចេញកម្លាំងកាយ។

ភ្លាមៗនោះដែរខ្យល់ព្យុះបានគួចបំបាក់រោងដែលសាងសង់ឡើងអំពីគ្រោងដែក ដែលមានទទឹង១០ម៉ែត្រ​បណ្តោយ២០​ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ បាក់សង្កត់ទៅលើក្រុមកីឡា និងសិស្ស ជាច្រើននាក់ ព្រមទាំងបានបោកបក់បាក់ដើមឈើជាច្រើនដើម និងបាក់បង្គោលភ្លើងបណ្តាលអោយងងឹតសូន្យសុងនៅក្នុងតំបន់នោះផងដែរ។

នៅក្នុងហេតុការណ៍នេះ លោក យ៉ុន អាត់ភីយ៉ុន អភិបាលខេត្តភីជីត ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់ផងដែរ ដោយក្រោយ​ពីក្រុមសង្គ្រោះបានកាត់ដែកដើម្បីរុះរើរកមនុស្សដែលនៅខាងក្រោម ទើបសង្គេតឃើញថា មានកីឡាករបាល់ទាត់ចំនួន៤នាក់ បានស្លាប់ និងគ្រូបង្វឹក២នាក់ ក៏បានបាត់បង់ជីវិត្តដែរ ដោយឡែកសិស្សដែលមកហាត់ប្រាណក៏រងរបួសចំនួន១៩នាក់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះតាមមន្ទីរពេទ្យក្នុងតំបន់នោះ ។ ប្រជាពលរដ្ឋបាននិយាយថា នេះជាលើកទី១ហើយ ដែលលោកទើបនឹងជួបព្រោះវាសាហាវខ្លាំងពេក៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម