ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ដល់ពេលវេលាសម្រាប់ឲ្យ ស៊ុយអែត ចូលជាសមាជិក ណាតូ ហើយ
សហរដ្ឋអាមេរិកបានជំរុញឲ្យប្រទេសតួកគីយល់ព្រមលើការចូលជាសមាជិករបស់ស៊ុយអែតទៅក្នុងអង្គការណាតូ ខណៈរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានលើកឡើងថា “វាគឺដល់ពេលវេលាហើយសម្រាប់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ក្នុងការចួលរួមជាមួយសម្ព័ន្ធភាពយោធារបស់យើង” ។

ថ្លែងជាមួយនាយករដ្ឋមន្រ្តីស៊ុយអែតលោក Ulf Kristersson, អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះបាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសស៊ុយអែតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ ក្នុងការចូលរួមជាមួយអង្គការណាតូ ហើយអាមេរិកក៏បានចាត់វិធានការសំខាន់ៗដើម្បីដោះស្រាយបញ្ហាសន្តិសុខស្របច្បាប់របស់ប្រទេសតួកគីផងដែរ ។
លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Lulea ភាគខាងជើងប្រទេសស៊ុយអែតថា “តាមទស្សនៈរបស់សហរដ្ឋអាមេរិក ឥឡូវនេះវាដល់ពេលបញ្ចប់ការប៉ុនប៉ងចូលជាសមាជិករបស់ប្រទេសស៊ុយអែតទៅក្នុងអង្គការណាតូហើយ” ។

ប្រទេសស៊ុយអែត និងប្រទេសជិតខាងហ្វាំងឡង់ បានចាប់ផ្តើមស្វែងរកសមាជិកភាពអង្គការណាតូកាលពីឆ្នាំមុន បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយសារតែក្នុងកតិកាសញ្ញារបស់សម្ព័ន្ធភាពយោធាមួយនេះចែងថា ការវាយប្រហារលើសមាជិកណាមួយរបស់អង្គការ គឺត្រូវបានចាត់ទុកថាជាការវាយប្រហារលើអង្គការទាំងមូល ។
គួរបញ្ជាក់ថា ប្រសិនបើប្រទេសណាមួយចង់ចូលរួមជាមួយអង្គការណាតូ លុះត្រាតែមានការឯកភាពពីប្រទេសជាសមាជិកទាំងអស់ ជាក់ស្ដែងគឺហ្វាំងឡង់ដែលបានចូលរួមជាផ្លូវការក្នុងសម្ព័ន្ធភាពមួយនេះកាលពីខែមុន ខណៈពាក្យសុំចូលរបស់ស៊ុយអែតនៅតែមិនទាន់សម្រេចនៅឡើយទេ ពោលត្រូវការការផ្ដល់សច្ចាប័នពីប្រទេសចំនួន ២ ទៀតគឺហុងគ្រី និងតួកគីនេះឯង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Kissinger ថា ដោយសារ វៀតណាម ទើប អាមេរិក ទម្លាក់គ្រាប់បែក មកលើ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


