ព័ត៌មានអន្ដរជាតិ
ឆ្នាំ១៩៧៣ សង្គ្រាមទម្លាក់គ្រាប់បែករបស់ អាមេរិក លើ កម្ពុជា បានបញ្ចប់ ហើយលោក Kissinger រស់នៅដោយគ្មានទោសពៃ
សង្គ្រាមទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីនៃប្រទេសកម្ពុជាបានឈានដល់ទីបញ្ចប់ អំឡុងខែសីហា ឆ្នាំ១៩៧៣ ខណៈលោក Henry Kissinger ដែលជាអ្នកបញ្ជាឲ្យមានសោកនាដកម្មមួយនេះ បានរស់នៅយ៉ាងសុខស្រួល ប្រៀបដូចជាមិនមានអ្វីកើតឡើងឡើយ ។

រយៈពេល ៥ ទសវត្សរ៍ ក្រោយព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកចេញពីយន្តហោះ B-52 របស់អាមេរិកមកលើកម្ពុជា, លោក Kissinger និងជំនួយការរបស់លោក រួមជាមួយទាហានដែលជាប់ពាក់ព័ន្ធនឹងអំពើដ៏ឃោរឃៅនេះ រស់នៅទាំងមិនមានជាប់ទោសពៃអ្វីឡើយ បើទោះបីជាមានប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់ស្លាប់ក្រោមកណ្ដាប់ដៃរបស់លោកក៏ដោយ ។
នៅដើមទសវត្សរ៍ឆ្នាំ ២០០០ លោក Kissinger ត្រូវបានគេសាកសួរពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដោយអតីតមេដឹកនាំផ្តាច់ការយោធាអាមេរិកខាងត្បូង ប៉ុន្តែលោកមិនត្រឹមតែមិនចូលខ្លួនក្នុងតុលាការប្រទេសបារាំងប៉ុណ្ណោះទេ លោកថែមទាំងបដិសេធមិនឆ្លើយសំណួរទាំងអស់នោះ និងបានចាកចេញពីទីក្រុងប៉ារីសយ៉ាងលឿនផងដែរ បើទោះជាទទួលដីកាកោះហៅក៏ដោយ ។

ចាប់តាំងពីពេលនោះមក អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះមិនដែលត្រូវបានចោទប្រកាន់ ឬកាត់ទោសពីបទសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាប្រមាណ ៥ ម៉ឺននាក់នោះទេ ហើយលោកថែមទាំងទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៧៣ ដោយសារតែសកម្មភាពរបស់លោកក្នុងការចរចាបទឈប់បាញ់នៅក្នុងប្រទេសវៀតណាមទៀតផង ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ លោក Henry Kissinger បានឈានចូលដល់វ័យ ១០០ ឆ្នាំហើយ ហើយរាប់ចាប់តាំងពីប្រឡូកក្នុងឆាកនយោបាយមក អ្នកការទូតអាមេរិករូបនេះបានបញ្ជាឲ្យមានសកម្មភាពទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមសរុបចំនួន ៣,៨៧៥ លើក និងបានបញ្ជាឲ្យមានការទម្លាក់គ្រាប់បែកមកលើទឹកដីនៃប្រទេសកម្ពុជាសរុប ៥០ ម៉ឺនតោន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Madras Tribune
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


