ព័ត៌មានអន្ដរជាតិ
១៨ មីនា ឆ្នាំ១៩៦៩ លោក Kissinger ចាប់ផ្ដើមរៀបចំផែនការប្រើយន្តហោះ B-52 ទម្លាក់គ្រាប់បែកនៅ កម្ពុជា
លោក Henry Kissinger និងជំនួយការរបស់លោកគឺលោក Alexander Haig បានចាប់ផ្តើមរៀបចំផែនការទម្លាក់គ្រាប់បែកសម្ងាត់នៅកម្ពុជា ដែលសុទ្ធសឹងតែប្រើយន្តហោះទម្លាក់គ្រាប់បែក B-52 ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧០ ។

ផែនការរៀបចំការទម្លាក់គ្រាប់បែកជាកម្រាលព្រំរបស់បុរសវ័យ ១០០ ឆ្នាំរូបនេះត្រូវបានរក្សាទុកជាសម្ងាត់ ហើយក្រោយមកលោក Kissinger បានអនុវត្តលើផែនការនីមួយៗ និងតាមលំដាប់លំដោយក្នុងចំណោមផែនការទម្លាក់គ្រាប់បែកសរុបចំនួន ៣,៨៧៥ លើកមកលើទឹកដីនៃប្រទេសកម្ពុជា ក្រោមលេសដេញទ័ពវៀតណាមខាងជើង និងទ័ពព្រៃវៀតណាមខាងត្បូង ។
យោងតាមវិទ្យុហាណូយរបស់វៀតណាមខាងជើង និងបញ្ជាក់ដោយកាសែត New York Times ក្នុងខែឧសភា ឆ្នាំ១៩៦៩ បានឲ្យដឹងថា ការទម្លាក់គ្រាប់បែកសម្ងាត់មកលើកម្ពុជានៅពេលនោះ ត្រូវបានសាធារណជន និងគណៈកម្មាធិការសភាពាក់ព័ន្ធរបស់អាមេរិក មិនទទួលខុសត្រូវ និងបដិសេធជាផ្លូវការ ។

ទន្ទឹមនោះ សភា និងប្រជាជនអាមេរិកគឺមិនដឹងអ្វីទាំងអស់ ជាពិសេសនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ នៅពេលដែលលោក Kissinger បានប្រកាសជាសាធារណៈលើកដំបូងពីការចូលលុកលុយរបស់អាមេរិកលើទឹកដីនៃប្រទេសកម្ពុជា ដើម្បីវាយប្រហារតំបន់មូលដ្ឋានទ័ពសត្រូវ ។
ប៉ុន្តែទោះជាយ៉ាងណា លោក Richard Nixon ដែលជាប្រធានាធិបតីនៅពេលនោះ បាននិយាយកុហកប្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសថា “រយៈពេល ៥ ឆ្នាំមកនេះទាំងសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងមិនបានធ្វើចលនាប្រឆាំងនឹងទីតាំងរបស់សត្រូវទាំងនេះទេ ពីព្រោះយើងមិនមានបំណងចង់រំលោភលើទឹកដីនៃប្រទេសអព្យាក្រឹតណាមួយឡើយ” ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើទឹកដីនៃប្រទេសកម្ពុជាជាង ២៣១,០០០ លើក ហើយចន្លោះឆ្នាំ ១៩៦៩ និងឆ្នាំ ១៩៧៣ ពោលអំឡុងពេលដែលលោក Kissinger ជាទីប្រឹក្សាសន្តិសុខជាតិ យន្តហោះរបស់សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកសរុប ៥០ ម៉ឺនតោន ឬច្រើនជាងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Madras Tribune
ចុចអាន ៖ លោក Kissinger ថា ដោយសារ វៀតណាម ទើប អាមេរិក ទម្លាក់គ្រាប់បែកមកលើ កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


