ព័ត៌មានអន្ដរជាតិ
ទីបំផុត កាណាដា ក្លាយជាដៃគូយុទ្ធសាស្ត្ររបស់ អាស៊ាន
យោងតាមការចុះផ្សាយរបស់សារព័តមាន Thai PBS បានឲ្យដឹងថា អាស៊ាន និងកាណាដានឹងបើកកិច្ចប្រជុំកំពូលមួយនៅខែកញ្ញាខាងមុខនេះ ដើម្បីរំលឹកពីឋានៈថ្មីរបស់ប្រទេសកាណាដា ជាដៃគូសន្ទនាយុទ្ធសាស្ត្ររបស់អាស៊ាន ។

បន្ទាប់ពីការពន្យារពេលដ៏យូរ ទីបំផុតកាណាដានឹងក្លាយជាដៃគូយុទ្ធសាស្ត្រចុងក្រោយបង្អស់របស់ប្លុកអាស៊ាន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Justin Trudeau បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ជាលើកដំបូងកាលពីឆ្នាំមុន ដើម្បីរំលឹកខួបលើកទី៤៥ របស់ខ្លួននៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។
អាស៊ានបានបង្កើតទំនាក់ទំនងជាមួយកាណាដាក្នុងឆ្នាំ ១៩៧៧ ដោយមានកិច្ចសហប្រតិបត្តិការលើបញ្ហានយោបាយ និងសន្តិសុខ សមាហរណកម្មតំបន់ ផលប្រយោជន៍សេដ្ឋកិច្ច ការសន្ទនាអន្តរជំនឿ ឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងភេរវកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងវិស័យផ្សេងៗទៀតជាដើម ។
ក្នុងឆ្នាំ ២០០៩ ភាគីទាំងពីរបានអនុម័តសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូពង្រឹង អាស៊ាន-កាណាដា ជាមួយនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាណាដា-អាស៊ាន ស្តីពីពាណិជ្ជកម្ម និងការវិនិយោគក្នុងឆ្នាំ ២០១១ ដើម្បីបង្កើនភាពជាដៃគូសេដ្ឋកិច្ចរបស់ពួកគេ ។

ក្រោយមក កាណាដាក៏បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំអាស៊ានក្នុងឆ្នាំ ២០១៦ ខណៈបច្ចុប្បន្នកាណាដាក៏មានតំណាងការទូតក្នុងប្រទេសសមាជិកអាស៊ានទាំង ១០ ផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្នអាស៊ានមានដៃគូចំនួន ៥ រួមមាន នូវែលហ្សេឡង់ ជប៉ុន សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងរុស្ស៊ី ។ ចំណែកចិន អូស្ត្រាលី អាមេរិក និងឥណ្ឌា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំង ៤ របស់អាស៊ាន ខណៈចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនារបស់អាស៊ាននៅឆ្នាំ ២០២១ ក្រោមការដឹកនាំរបស់ព្រុយណេដារូសាឡឹម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ឥណ្ឌូណេស៊ី ប្រាប់ពេលវេលារៀបចំវេទិកា អាស៊ាន ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


