ព័ត៌មានអន្ដរជាតិ
លោក Kissinger ថា អាមេរិក អាចក្លាយជារដ្ឋឯកោ បើផ្ដោតតែលើផលប្រយោជន៍ខ្លួនឯង
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងក្លាយជារដ្ឋឯកោ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការធ្វើឲ្យមានតុល្យភាពផលប្រយោជន៍របស់ខ្លួន ជាមួយនឹងតម្រូវការរបស់ប្រទេសផ្សេងទៀត ក៏ដូចជាសហគមន៍ពិភពលោកជាដើម ។

លោក Kissinger បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Bloomberg ថា “នៅក្នុងសម័យបច្ចុប្បន្ន ការចរចាររកដំណោះស្រាយណាមួយបានផ្លាស់ប្តូរទៅរកទ្រឹស្ដីជ្រុលនិយម ជាពិសេសគឺអាមេរិក ដែលបានអនុវត្តលើរឿងរ៉ាវនេះលើភាគីផ្សេងទៀតមុនគេ ហើយអាមេរិកបានផ្តោតខ្លាំងពេកលើផលប្រយោជន៍របស់ខ្លួន ប៉ុន្តែពួកគេមិនបានផ្ដោតលើផលប្រយោជន៍ជាសកលឡើយ” ។
អតីតអ្នកការទូតរូបនេះលើកឡើងទៀតថា “ទាំងនោះគឺជាបញ្ហាប្រឈមមួយ ហើយនរណាម្នាក់ដែលចង់អនុវត្តគោលនយោបាយការបរទេសរបស់អាមេរិក ត្រូវតែធ្វើឲ្យមានតុល្យភាពរវាងប្រទេសពីរ ហើយបើមិនដូច្នេះទេ អាមេរិកនឹងក្លាយជារដ្ឋឯកោ” ។

កន្លងមករដ្ឋបាលលោក ត្រាំ បានចាត់ទុកវិធីសាស្រ្តគោលនយោបាយការបរទេសរបស់ខ្លួនថាជា “American First” ប៉ុន្តែរដ្ឋបាលលោក បៃដិន វិញមិនបានបន្តគោលនយោបាយនេះនោះទេ ហើយថែមទាំងអនុវត្តគោលនយោបាយរឹងរូសលើបញ្ហាសន្តិសុខជាតិមួយចំនួនចំពោះប្រទេសចិន និងរុស្ស៊ីជាដើម ។
គួរបញ្ចាក់ថា លោក Kissinger ដែលមានវ័យ ១០០ ឆ្នាំ និងជាអ្នកនៅរស់រានមានជីវិតតែម្នាក់នៃរដ្ឋបាលលោកប្រធានាធិបតី Richard Nixon បានបម្រើការនៅក្នុងមុខតំណែងសន្តិសុខ និងការទូតកំពូលមួយចំនួននៅក្នុងសេតវិមាន អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ជំរុញឲ្យ អាមេរិក គោរពរដ្ឋាភិបាលទីក្រុងប៉េកាំងផង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


