ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ចូលមកណាតូ យើងត្រៀមរួចហើយ!
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅថ្ងៃពុធទី២១ខែមិថុនាថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចហើយ ចំពោះការដែលអង្គការណាតូ បន្តប្រយុទ្ធនៅប្រទេសអ៊ុយក្រែន។ លោកលើកឡើងបែបនេះ ប៉ុន្មានថ្ងៃ បន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានច្រានចោលរាល់វិធានការទប់ស្កាត់ជម្លោះ ថ្វីបើខាងអ៊ុយក្រែន មានទាហានស្លាប់ច្រើននាក់ក៏ដោយ។

ក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Welt am Sonntag ដែលចេញផ្សាយកាលពីថ្ងៃចុងសប្តាហ៍ លោក Stoltenberg បានប្រកាសថា សន្តិភាពមិនអាចមានន័យថាជាការបញ្ឈប់ជម្លោះ និងការទទួលយកកិច្ចព្រមព្រៀងដែលកំណត់ដោយរុស្ស៊ីនោះទេ។ មានតែអ៊ុយក្រែនប៉ុណ្ណោះ ដែលអាចកំណត់លក្ខខណ្ឌសមរម្យបាន។
ជាការឆ្លើយតប លោក Lavrov បានប្រាប់សន្និសីទសារព័ត៌មានមួយថា “បើដូចមាត់ប្រមុខណាតូលោក Stoltenberg និយាយថា ពួកគេប្រឆាំងនឹងការបញ្ឈប់ជម្លោះនៅអ៊ុយក្រែនមែននោះ ច្បាស់ណាស់ពួកគេចង់ប្រយុទ្ធហើយ។ មែនហើយ ឲ្យពួកគេប្រយុទ្ធចុះ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនេះ យើងដឹងយូរមកហើយអំពីគោលដៅរបស់អង្គការណាតូ អំពីស្ថានភាពអ៊ុយក្រែន”។
គួរបញ្ជាក់ថា ក្រុមមន្ត្រីនៅទីក្រុងមូស្គូ បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូជាយូរមកហើយថា បានបំពាក់អាវុធឲ្យអ៊ុយក្រែន និងប្រើប្រាស់ប្រទេសនេះដើម្បីបង្កជម្លោះជាមួយរុស្ស៊ី។
ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចាត់ទុកជម្លោះនេះថា ជាការដាក់កម្លាំងរបស់គាត់ប្រឆាំងនឹងម៉ាស៊ីនយោធាលោកខាងលិចទាំងមូល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ចោទ អាមេរិក ថា កំពុងរៀបផែនការ ប្រើសត្វមូសធ្វើជាអាវុធ សម្លាប់ទាហានរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


