ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទ អាមេរិក ថា កំពុងរៀបផែនការ ប្រើសត្វមូសធ្វើជាអាវុធ សម្លាប់ទាហានរបស់ខ្លួន
នៅថ្ងៃអង្គារទី២០ខែមិថុនា ប្រទេសរុស្ស៊ី បានចោទប្រកាន់អាមេរិកថា កំពុងរៀបចំផែនការ ប្រើប្រាស់ដ្រូនមានផ្ទុកមូសដែកគោល ដើម្បីបញ្ចេញមកខាំទាហានរបស់ខ្លួនឲ្យកើតជំងឺគ្រុនចាញ់។

ក្នុងការអះអាងនោះ លោក Igor Kirillov ប្រធានផ្នែកការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្ត្ររុស្ស៊ី បានចោទប្រកាន់ថា គោលបំណងរបស់អាមេរិក គឺធ្វើឲ្យទាហានរុស្ស៊ីកើតគ្រុនចាញ់ ឬស្លាប់ដោយសារជំងឺនេះ។
សំដៅទៅការបាក់ទំនប់ Kakhovka, លោក Kirillov និយាយថា “ទឹកជំនន់នៃតំបន់ Kherson អាចធ្វើឲ្យស្ថានភាពស្មុគស្មាញ រួមទាំងទាក់ទងនឹងមេរោគដែលឆ្លងតាមរយៈសត្វល្អិតខាំផងដែរ”។
លោកបន្តថា “បន្ទាប់ពីកម្រិតទឹកស្រកចុះ វាអាចបង្កើតជាជំងឺដែលចម្លងដោយសត្វមូស ជាពិសេសគ្រុនចាញ់តែម្តង។ អាមេរិកបានបង្ហាញកាន់តែច្បាស់ អំពីការត្រៀមលក្ខណៈរបស់ខ្លួន សម្រាប់ប្រើប្រាស់ដ្រូនដែលត្រូវបានរចនាពិសេសដើម្បីផ្ទុកសត្វមូសដែកគោល ហើយលែងឲ្យខាំទាហានរុស្ស៊ី”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីរឿងនេះទេ ប៉ុន្តែនិយាយថា “តាមការពណ៌នា យន្តហោះដ្រូនអាមេរិក អាចមានភ្ជាប់ជាមួយឧបករណ៍ដែលមានផ្ទុកសត្វល្អិត ធ្វើដំណើរទៅកាន់តំបន់មួយ ហើយលែងសត្វមូស ដើម្បីបង្កគ្រោះថ្នាក់ដល់ទាហានរុស្ស៊ី”។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Kirillov កើតឡើង ខណៈមេចារកម្មកំពូលរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទទី១៩ខែមិថុនាថា អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN និង EU នឹងពិនិត្យមើលសកម្មភាពនុយក្លេអ៊ែររបស់អ៊ុយក្រែន ខណៈវាក៏អាចជាសញ្ញាផងដែរថា ទីក្រុងកៀវ កំពុងផលិតគ្រាប់បែកកខ្វក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន ព្រមានថា ណាតូ នឹងមានសង្គ្រាមបើកចំហជាមួយរុស្ស៊ី បើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


