ព័ត៌មានអន្ដរជាតិ
វីដេអូចុងក្រោយ មុនយានជ្រមុជទឹកបាត់ខ្លួន ថតបានដោយស្ត្រីម្នាក់
យានជ្រមុជទឹក Titan បានបាត់ខ្លួនប្រហែលមួយម៉ោង និង ៤៥នាទី ពេលវាចេញដំណើរ ទៅមើលខ្មោចកប៉ាល់ Titanic កាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ។ មកទល់ពេលនេះគេមិនទាន់រកឃើញយាននៅឡើយទេ ចំណែកអុកស៊ីសែនក៏ជិតអស់ទៀត ។

មុនចេញដំណើរ Abbie Jackson វ័យ ២២ ឆ្នាំ ដែលធ្វើការជាអ្នកថតវីដេអូឲ្យក្រុមហ៊ុន OceanGate បានបង្ហោះឃ្លីបយានជ្រមុជទឹកមុនបាត់ខ្លួនចូលទៅក្នុង Tik-Tok និងភ្ជាប់ជាមួយចំណងជើងថា “កំពុងមើលយានជ្រមុជទឹកចុះទៅកាន់កប៉ាល់ Titanic” ។
ទន្ទឹមនេះ Abbie ក៏បានថតអ្នកដំណើរម្នាក់ដែលកំពុងបាត់ខ្លួនក្នុងចំណោមអ្នកដំណើរទាំង ៥ នាក់ឈ្មោះ Paul Henri Nargeolet ផងដែរ ។ លោក Paul វ័យ ៧៧ ឆ្នាំ មានរហស្សនាមថា “លោក Titanic” ព្រោះគាត់ធ្លាប់ចុះទៅមើលកប៉ាល់ Titanic ដល់ទៅ ៣៧ ដងឯណោះ ។

ដោយឡែកលោក Michael Harris អ្នកជំនាញជ្រមុជទឹកបានប្រាប់ទូរទស្សន៍ Fox News ថា យានជ្រមុជទឹក Titan អាចនឹងផ្ទុះនៅផ្ទៃខាងក្រោមជម្រៅជាង ៣,០០០ ម៉ែត្រ ហើយអ្នកជិះក្នុងនោះ ស្លាប់យូរមកហើយ ។ យ៉ាងណាក្រុមស្វែងរកនៅតែខិតខំធ្វើការងារ ទោះបីមិនសូវមានសង្ឃឹមក៏ដោយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មូលហេតុអាចបណ្តាលឲ្យ យានជ្រមុជទឹក បាត់ខ្លួនពេលចុះទៅតំបន់ខ្មោចកប៉ាល់ Titanic
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


