Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុអាចបណ្តាលឲ្យ យានជ្រមុជទឹក បាត់ខ្លួនពេលចុះទៅតំបន់ខ្មោចកប៉ាល់ Titanic 

បានផុស

នៅ

ចាប់តាំងពីយានជ្រមុជទឹក Titan បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យទី១៨មក ពុំមានសញ្ញាណាមួយដែលបង្ហាញថា មានអ្វីកើតឡើងចំពោះយាន Titan នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យានជ្រមុជទឹក Titan (រូបថត៖ Ocean Gate)

យាននេះ បានបាត់ទំនាក់ទំនង ក្រោយចេញដំណើរបានមួយម៉ោង៤៥នាទី ឆ្ពោះទៅមើលខ្មោចនាវា Titanic។

ដោយសារតែមិនមានវិធីទាក់ទងជាមួយយាននេះ ទើបអ្នកជំនាញ លើកយកការសន្និដ្ឋានចំនួន៥ចំណុច អំពីអ្វីដែលអាចកើតឡើង។

យានជ្រមុជទឹក Titan

ទី១៖ ដាច់ភ្លើង

សាស្ត្រាចារ្យ Eric Fusil នាយកមជ្ឈមណ្ឌលផលិតកប៉ាល់ នៅសាកលវិទ្យាល័យ Adelaide បាននិយាយថា យាន Titan ដំណើរការដោយថ្ម ហើយការអស់ថាមពល មានន័យថា វាលែងអាចទាក់ទងបានហើយ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ ក្នុងយាននោះ មានថ្មបម្រុងដែរឬអត់។

នេះ​ជា​មូលហេតុ​ដែល​យានជ្រមុជទឹក​ខ្លះ ​មាន​ប្រភព​ថាមពល​ដល់ទៅពីរ។

ទី២៖ ភ្លើងឆេះ

ប្រសិនបើ​មានការទុស្សេខ្សែភ្លើងក្នុងយាន នោះ​អាច​នឹង​មាន​អគ្គិភ័យ​កើតឡើង។ វាអាចបំផ្លាញប្រព័ន្ធទំនាក់ទំនងនាវាមុជទឹក និងបង្កើតផ្សែងពុលសម្រាប់អ្នកដំណើរ។

ទី៣៖ ធ្លាយទឹកចូល ឬផ្ទុះ

នាវាមុជទឹកប្រឈមនឹងសម្ពាធកាន់តែខ្លាំង នៅពេលវាចុះដល់ទឹកកាន់តែជ្រៅ ហើយសូម្បីតែការលេចធ្លាយតូចមួយ ក៏អាចបង្កជាមហន្តរាយដែរ។ លោក Fusil និយាយថា នៅជម្រៅ ៤០០០ម៉ែត្រ នោះស្មើនឹងទម្ងន់ជាង៤០០០តោន។

គេបារម្ភថា រូបរាងរបស់យាននេះ ប្រហែលជាមិនអាចទ្រង់ទ្រង់នឹងជម្រៅទឹកដ៏ជ្រៅបានទេ។

ទី៤៖ យានអាចងើបឡើងលើផ្ទៃទឹកវិញ

អាចទៅរួចដែលថា យាន Titan បានងើបឡើងទៅផ្ទៃខាងលើវិញ ប៉ុន្តែមិនអាចទាក់ទងជាមួយកប៉ាល់ជំនួយបាន ឬវាអាចងើបឡើងនៅតំបន់ឆ្ងាយហួស។

ទី៥៖ ជាប់នៅក្នុងបំណែកកប៉ាល់ Titanic

ចរន្តទឹកដ៏ខ្លាំងនៅបាតសមុទ្រ អាចរុញនាវាទៅជិតកប៉ាល់ Titanic ជាហេតុធ្វើឲ្យវាជាប់នៅទីនោះ។

វីដេអូដែលចែករំលែកដោយអតីតអ្នកកាសែត Michael Guillen ដែលបានចុះទៅមើលខ្មោចកប៉ាល់ Titanic ក្នុងឆ្នាំ២០០០ បានបង្ហាញពីនាវារបស់គាត់ ត្រូវទឹកហូររុញបោកទៅនឹងស្លាបចក្រទម្ងន់២១តោនរបស់កប៉ាល់ Titanic ប៉ុន្តែក្រោយមក រំដោះបានវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកជំនាញសន្និដ្ឋានថា យានជ្រមុជទឹក Titan អាចផ្ទុះ ហើយមនុស្សជិះក្នុងនោះ ស្លាប់យូរហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម