Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយព័ត៌មាន ក្រុមហ៊ុន OceanGate ជួលអ្នកហាត់ការរៀនមហាវិទ្យាល័យ មកឌីហ្សាញប្រព័ន្ធអគ្គិសនី យាន Titan

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush បានប្រើអ្នកហាត់ការរៀននៅមហាវិទ្យាល័យ ឲ្យឌីហ្សាញប្រព័ន្ធអគ្គិសនី ប្រើក្នុងនាវាមុជទឹក Titan ដែលបានផ្ទុះស្លាប់មនុស្សចំនួន៥នាក់ នៅក្នុងមហាសមុទ្រអាត្លង់ទិក។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកជំនាញផ្នែករុករកសមុទ្រជ្រៅ Rob McCallum បានទម្លាយថា លោក Rush ដែលស្ថិតក្នុងចំណោមអ្នកស្លាប់ បានជួលអ្នកហាត់ការពីសាកលវិទ្យាល័យ Washington State ហើយលោក Rush ក៏មិនបានខ្វល់នឹងការព្រមានសុវត្ថិភាពជាបន្តបន្ទាប់ណាមួយឡើយផងដែរ ។

ងាកទៅខែកុម្ភៈ ឆ្នាំ២០១៨ អតីតអ្នកហាត់ការឈ្មោះ Mark Walsh ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនី បានប្រាប់កាសែតមហាវិទ្យាល័យរបស់ Washington State University ថា “ប្រព័ន្ធអគ្គិសនីទាំងមូលក្នុងយាន Titan គឺជាការឌីហ្សាញរបស់យើង ហើយយើងបានធ្វើវាឲ្យដំណើរការហើយ ។

Mark Walsh បានបន្តថា លោក Rush ក៏បានជួលអ្នកហាត់ការពីរបីនាក់ផ្សេងទៀតពីក្រុមរបស់យើងដែរ ដើម្បីចង់ជួលការងារឲ្យលើសពីនេះ ។ មិនត្រឹមប៉ុណ្ណឹង លោក Rush ថែមទាំងចង់ឲ្យខ្ញុំបើកយានជ្រមុជទឹក Titan ទៀតផង ប៉ុន្តែនៅពេលអ្នកជំនាញបានទៅមើលកន្លែងផលិត ជិតទីក្រុង Seattle ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលខ្ញុំឃើញ” ។

(រូបថត៖ NYP)

គួររម្លឹកថា បំណែកយានជ្រមុជទឹក Titan ត្រូវបានស្រង់ឡើងគោក ដោយឆ្មាំឆ្នេរសមុទ្រកាណាដាក្នុងទីក្រុង Newfoundland កាលពីដើមសប្តាហ៍មុន ដើម្បីឲ្យអ្នកជំនាញ និងអ្នកត្រួតពិនិត្យផ្សេងទៀត មើលឃើញផ្ទាល់ភ្នែកចំពោះយានទេសចរណ៍បាតសមុទ្ររបស់ក្រុមហ៊ុន OceanGate បន្ទាប់ពីយាន Titan បានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់មេ​ នៅផ្ទៃខាងលើ ពោលគឺរយៈពេលជាងមួយម៉ោង បន្ទាប់ពីចេញដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិកនៅថ្ងៃទី១៨ ខែមិថុនា ។

ទីបំផុត បំណែកយាន ត្រូវបានរកឃើញនៅ ៤ ថ្ងៃក្រោយមក ហើយអ្នកដំណើរ ៥ នាក់ដែលជិះក្នុងនោះ ស្លាប់ទាំងអស់ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush និងមនុស្ស ៤ នាក់ផ្សេងទៀត ដែលបានចំណាយប្រាក់ ២៥ ម៉ឺនដុល្លារក្នុងម្នាក់ សម្រាប់ការចុះទៅទស្សនាខ្មោចកប៉ាល់ទីតានិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកជំនាញចង្អុលទៅមូលហេតុមួយទៀត ធ្វើឲ្យយាន Titan ផ្ទុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម