ព័ត៌មានអន្ដរជាតិ
យានជ្រមុជទឹក Titan នឹងត្រូវគេផ្គុំឡើងវិញ
ក្រោយស្រង់បំណែកឡើងគោក ក្រុមអ្នកស៊ើបអង្កេតអំពីសោកនាដកម្មនាវាជ្រមុជទឹក Titan អាចផ្គុំផ្នែកយាននេះឡើងវិញ ដើម្បីបញ្ជាក់ពីចំណុចខ្សោយដែលបណ្តាលឲ្យវាផ្ទុះ។

កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា បំណែកមួយចំនួននៃយាននេះ ត្រូវបានស្រង់ចេញពីមហាសមុទ្រ រួមទាំងក្បាល និងកន្ទុយរបស់វាផងដែរ ខណៈការរកឃើញនេះ ធ្វើឲ្យអ្នកជំនាញមានការភ្ញាក់ផ្អើល បន្ទាប់ពីពួកគេសង្ស័យថា យាន Titan ត្រូវបានបំផ្លាញ ពេលវាផ្ទុះសម្លាប់មនុស្សចំនួន ៥ នាក់ អំឡុងពេលធ្វើដំណើរទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ទីតានិក។

ទន្ទឹមនោះ គេគិតថា សមាសធាតុទីតានីញ៉ូមរបស់យាននេះ អាចទប់ទល់នឹងគ្រោះមហន្តរាយបានប្រសើរជាង ប៉ុន្តែផ្នែកដែលមានជាតិសរសៃកាបូន រួមទាំងតួយានផងដែរនោះ ទំនងជាខ្ទេចទៅជាបំណែកតូចៗបាត់ទៅហើយ។
លោក Tom Maddox នាយកប្រតិបត្តិនៅកក្រុមហ៊ុន Underwater Investigators បានប្រាប់ DailyMail.com ថា “យើងនាំគ្នាសង្ស័យក្នុងករណីដ៏មហន្តរាយនេះ មានផ្នែកជាច្រើនត្រូវបែកខ្ទេច ជាពិសេសផ្នែកដែលមិនមែនជាទីតានីញ៉ូម។ ជាការពិតណាស់ វានឹងធ្វើឲ្យការស៊ើបអង្កេតកាន់តែពិបាក ហើយលុះត្រាណា យើងរកឃើញបំណែកធំៗ ទើបយើងអាចផ្គុំវាឡើងវិញបាន”។

ក្រៅពីក្បាល និងកន្ទុយ បំណែកផ្សេងទៀតដែលបានស្រង់ចេញពីមហាសមុទ្រគឺមាន ខ្សែភ្លើង ខ្សែកាប និងអ្វីៗផ្សេងទៀតហាក់ដូចជាប្រព័ន្ធខាងក្នុងរបស់យាន Titan។
លើសពីនេះ មន្ត្រីឆ្មាំឆ្នេរសមុទ្រនិយាយថា ពួកគេបានរកឃើញបំណែកសាកសព ដែលឥឡូវនេះនឹងត្រូវដឹកតាមកប៉ាល់ ទៅកាន់កំពង់ផែមួយនៅសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្ត និងវិភាគ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រកឃើញហើយ បំណែកសាកសពមនុស្ស ក្នុងកម្ទេចកម្ទីយានជ្រមុជទឹក Titan
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


