ព័ត៌មានអន្ដរជាតិ
លោកប្រាវីត បកស្រាយរឿងទៅ អង់គ្លេស ហើយថាខានទាក់ទងលោកថាក់ស៊ីន ១៨ ឆ្នាំហើយ
លោកប្រាវីដបានច្រានចោលពាក្យចចាមអារ៉ាមទៅអង់គ្លេសដើម្បីនិយាយពីកិច្ចព្រមព្រៀងដោយសម្ងាត់ជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះមិនមែនជាការពិតទេ។ លោកបកស្រាយថា គឺដើម្បីពិនិត្យសុខភាពតែមួយមុខប៉ុណ្ណោះ។

លើសពីនេះទៀត គូប្រជែងរបស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ ចាន់អូចា និយាយបន្ថែមទៀតថា លោកខកខាននិយាយទូរស័ព្ទនិងជួបផ្ទាល់ជាមួយលោកថាក់ស៊ីនអស់រយៈពេល១៨ ឆ្នាំមកហើយ។ ដូច្នេះគ្មានហេតុផលណាដែលបញ្ចាក់ថា លោកព្រមព្រៀងសម្ងាត់ជាមួយលោកថាក់ស៊ីនឡើយ។
នាយឧត្តមសេនីយ៍ Prawit Wongsuwan និងជាឧបនាយករដ្ឋមន្ត្រី ជាមេដឹកនាំគណបក្ស Palang Pracharath Party បញ្ជាក់ច្បាស់ៗបន្ទាប់ពីលោកត្រូវគេមើលឃើញថា ពេលធ្វើដំណើរទៅប្រទេសអង់គ្លេសអាចមានរឿងអ្វីមួយដែលបង្កឲ្យលោកមានស្នាមញញឹមប្លែកមុនប្រជុំក្នុងវិមានរដ្ឋាភិបាល។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីជម្រះមន្ទិលដែលលោកប្រាយុទ្ធសង្ស័យរួចភ្លាម លោកប្រាវីតបានដើរត្រឡប់ទៅក្នុងរថយន្តវិញដោយឥតបង្អង់យូរ ខណៈក្រុមអ្នកសារព័ត៌មាននៅតែឃើញឥរិយាបថរបស់ឧត្តមសេនីយរូបនេះទាំងមុននិងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមានស្នាមញញឹម និងអារម្មណ៍ល្អជានិច្ច។
សូមរម្លឹកដែរថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្ដែងការងឿងឆ្ងល់ចំពោះគូប្រជែងលោកប្រាវីតដែលញញឹមញញែមដាក់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយវិលត្រឡប់មកពីអង់គ្លេស ចំពេលមានពាក្យចចាមអារ៉ាមពីកិច្ចព្រមព្រៀងដោយសម្ងាត់ជាមួយលោកថាក់ស៊ីន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រី ប្រាយុទ្ធ សម្ដែងការងឿងឆ្ងល់លើទឹកមុខលោកប្រាវីត ក្រោយជួបថាក់ស៊ីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


