ព័ត៌មានអន្ដរជាតិ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ព្រមានប្រឆាំង អាមេរិក ចំពោះការបញ្ជូនគ្រាប់បែកចង្កោមទៅ អ៊ុយក្រែន
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានព្រមានប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ទៅឲ្យអ៊ុយក្រែន ដោយសារតែវាមានហានិភ័យធ្ងន់ធ្ងរបង្កដល់ប្រជាជនស៊ីវិល ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គការក្រៅរដ្ឋាភិបាលមួយនេះ ទទួលបានរបាយការណ៍មួយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណា តើត្រូវយល់ព្រមលើការចែកចាយអាវុធប្រល័យលោកដែលរដ្ឋាភិបាលទីក្រុងកៀវបានស្នើសុំអស់រយៈពេលជាច្រើនខែដែរឬយ៉ាងណា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយទៀតថា “ការបញ្ជូនសព្វាវុធទាំងនេះនឹងបង្កឲ្យមានការឈឺចាប់រយៈពេលវែងដោយចៀសមិនរួចសម្រាប់ជនស៊ីវិល និងធ្វើឲ្យអន្តរាយដល់ការប្រើប្រាស់របស់ពួកគេជាអន្តរជាតិផងដែរ” ។

បច្ចុប្បន្នគ្រាប់បែកចង្កោមត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ពីព្រោះនៅពេលដែលវាផ្ទុះ ពួកវានឹងបញ្ចេញគ្រាប់បែកតូចៗនៅលើផ្ទៃដី ខណៈគ្រាប់ដែលមិនផ្ទុះក៏បង្កហានិភ័យធ្ងន់ធ្ងរដល់ជនស៊ីវិលរយៈពេលជាច្រើនឆ្នាំផងដែរ បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់ ។
ស្របពេលជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov ក៏បានលើកឡើងដែរថា ការផ្គត់ផ្គង់គ្រាប់បែកចង្កោមពីសំណាក់រដ្ឋាភិបាលអាមេរិកទៅឲ្យអ៊ុយក្រែន នឹងកាន់តែបង្កគ្រោះថ្នាក់ ហើយថែមទាំងបានព្រមានទៀតថា ការដឹកជញ្ជូនសព្វាវុធបែបនេះ អាចនាំឲ្យជម្លោះនៅអ៊ុយក្រែនកាន់តែវឹកវរផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ុយក្រែន កំពុងអូសទាញប្រទេសផ្សេងទៀត ឲ្យធ្លាក់ចូលក្នុងជម្លោះជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


