Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ប្រកាសអាសន្នអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាល

បានផុស

នៅ

ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បានប្រកាសអាសន្នអំពីអំពើភេរវកម្មទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះ ដោយលើកឡើងនូវការគំរាមកំហែងពីក្រុមជ្រុលនិយមក្នុងប្រទេសប្រឆាំងរដ្ឋាភិបាល ដែលជំទាស់ការកាន់តំណែងជាប្រធានាធិបតីរបស់លោក Joe Biden។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសអាសន្ននេះបាននិយាយថា ក្រុមជ្រុលនិយមអាចធ្វើការវាយប្រហារប្រឆាំងនឹងមន្រ្តីជាប់ឆ្នោតនិងទីតាំងរដ្ឋាភិបាល បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៦ខែមករាលើសភា ដោយអ្នកគាំទ្ររបស់អតីតប្រធានាធិបតី Donald Trump។

ព្រឹត្តិប័ត្រប្រព័ន្ធប្រឹក្សាប្រឆាំងភេរវកម្មជាតិបាននិយាយថា ការគំរាមកំហែងនៃការវាយប្រហារអាចបន្តកើតមានជាច្រើនសប្តាហ៍ទៀត បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Biden កាលពីថ្ងៃទី២០ខែមករានិងនៅពេលលោក Trump ប្រឈមនឹងការចោទប្រកាន់នៅក្នុងព្រឹទ្ធសភាចំពោះ “ការញុះញង់ឲ្យមានអំពើបះបោរ” ពាក់ព័ន្ធការវាយលុកលើវិមានកាពីតូល។

ក្រសួងបាននិយាយថា “ក្រសួងមិនមានព័ត៌មានណាមួយដើម្បីបង្ហាញពីផែនការជាក់លាក់និងគួរឲ្យទុកចិត្តបាននោះទេ”។

ក្រសួងបន្តថា “ទោះបីជាយ៉ាងណាក៏ដោយ កុបកម្មហិង្សានៅតែបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយយើងនៅតែមានការព្រួយបារម្ភថា បុគ្គលដែលខកចិត្តចំពោះការផ្ទេរអំណាចរបស់រដ្ឋាភិបាលនិងការផ្លាស់ប្តូរប្រធានាធិបតី អាចបន្តប្រមូលផ្តុំមនោគមវិជ្ជាជាច្រើនទៀតដើម្បីញុះញង់ឬប្រព្រឹត្តិអំពើហិង្សា”។

ការព្រមាននេះបានកើតឡើងពីរថ្ងៃ បន្ទាប់ពីមន្ទីរបញ្ចកោណនិយាយថា កងទ័ពឆ្មាំជាតិរាប់ពាន់នាក់ដែលមកដល់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ពិធីស្បថឡើងកាន់អំណាចរបស់លោក Biden នឹងបន្តនៅក្នុងរដ្ឋធានីរហូតដល់ខែមីនា ដោយសារតែការស៊ើបការណ៍សម្ងាត់របស់ FBI ស្តីពីការគំរាមកំហែងដែលអាចកើតមានឡើង។

កាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌និយាយថា ខ្លួនបានចាប់ខ្លួនមនុស្សជាង១៥០នាក់ពាក់ព័ន្ធការវាយប្រហារទៅលើវិមានកាពីតូលហើយកំពុងធ្វើការស៊ើបអង្កេតលើមនុស្សរាប់រយនាក់ទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មេប៉ូលិសវិមានកាពីតូលចេញមុខសុំទោសចំពោះការបរាជ័យទប់ស្កាត់កុបកម្មថ្ងៃ ៦ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម