ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រុងជើងការ ត្រៀមទប់ទល់នឹងព្យុះកំបុតត្បូង ដ៏កាចសាហាវ
ការិយាល័យរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបិទទ្វារនៅថ្ងៃអង្គារទី៨ខែសីហា ដោយសារព្យុះកាន់តែខិតជិតមកដល់ ខណៈប្រជាជននៅទូទាំងភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានព្រមានអំពីខ្យល់ព្យុះកំបុតត្បូងយ៉ាងកាចសាហាវ និងការធ្លាក់ទឹកកកទៀតផង។

សេវាអាកាសធាតុជាតិ (NWS) ព្រមានថា មនុស្សជាង ២៩.៥លាននាក់ កំពុងរស់នៅក្នុងតំបន់ចាប់ពីរដ្ឋ អាឡាបាម៉ា ទៅរដ្ឋ ញូវយ៉ក ជាកន្លែងដែលមានហានិភ័យខ្ពស់នៃព្យុះកំបុតត្បូង។
NWS និយាយថា ហានិភ័យធំបំផុតគឺនៅតំបន់ពាក់កណ្តាលអាត្លង់ទិក រួមទាំងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ផងដែរ។ កន្លែងខ្លះ អាចជួបប្រទះខ្យល់បក់ក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងមានធ្លាក់ទឹកកក ដែលមានទំហំធំជាងបាល់កូនហ្គោលទៅទៀត។

ទន្ទឹមនោះ យោងតាមគេហទំព័រតាមដាន PowerOutage.us បានឲ្យដឹងថា អតិថិជនជាង ៨០ម៉ឺននាក់ មិនមានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋភាគខាងត្បូង និងពាក់កណ្តាលអាត្លង់ទិក។
ដោយឡែក រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាឲ្យជើងហោះហើរ ត្រូវផ្អាកចេញដំណើរនៅអាកាសយានដ្ឋានក្នុងទីក្រុង ញូវយ៉ក, វ៉ាស៊ីនតោន, ហ្វីឡាដែលហ្វៀ, អាត្លង់តា និង បាល់ធីម័រ ដោយសារព្យុះ។

បណ្ណាល័យ សារមន្ទីរ សួនសត្វ អាងហែលទឹក និងសេវាកម្មក្រុង និងសហព័ន្ធផ្សេងទៀតនៅ វ៉ាស៊ីនតោន ក៏ត្រូវបានបិទមុនពេលកំណត់ផងដែរ។
យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware, ជើងហោះហើរអាមេរិកជាង ២៣០០ត្រូវបានលុបចោល រួមទាំង៩៥ជើងនៅអាកាសយានដ្ឋានជាតិ Washington Reagan ផងដែរ ខណៈជើងហោះហើរអាមេរិកចំនួន ៦៨០០ផ្សេងទៀត ត្រូវបានពន្យារពេល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


