ព័ត៌មានអន្ដរជាតិ
កម្អួតត្រីបាឡែននៅ ថៃ អាចលក់បានរហូតដល់ ៤ ម៉ឺនដុល្លារក្នុងមួយគីឡូក្រាម
កម្អួតត្រីបាឡែនត្រូវគេចាត់ទុកជារបស់ដ៏កម្រ និងមានតម្លៃមហាសាល ហើយវាក៏ត្រូវបានប្រើប្រាស់សម្រាប់ក្លិនទឹកអប់ និងក្នុងទឹកអប់ប្រណិតៗផងដែរ ជាពិសេសនៅក្នុងឱសថបុរាណមួយចំនួនជាដើម ។

ចំណែកនៅក្នុងប្រទេសថៃ ប្រសិនបើប្រជាពលរដ្ឋរកបានកម្អួតត្រីបាឡែន ឬគេហៅថា “មាសអណ្ដែត” នឹងអាចលក់បានរហូតដល់ ៤ ម៉ឺនដុល្លារឯណោះក្នុងមួយគីឡូក្រាម ។
ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ប្រជានេសាទម្នាក់រស់នៅខេត្ត Surat Thani ប្រទេសថៃ បានរកឃើញកម្អួតត្រីបាឡែននេះនៅលើឆ្នេរ Niyom ដែលមានទម្ងន់ ៣០ គីឡូក្រាម និងលក់បានតម្លៃរហូតដល់ ១.២ លានដុល្លារ ។

សារធាតុនេះកកើតឡើងដោយស្ពែមត្រីបាឡែនឈ្មោលដែលស៊ីពពួក Cephalopods ដូចជា មឹក និងកូនត្រីសមុទ្រតូចៗ ជាអាហារក្នុងបរិមាណយ៉ាងច្រើន ។ បន្ទាប់មកបំណែកនៃអាហារមួយចំនួនបានរំកិលចូលទៅក្នុងពោះវៀនរបស់ត្រីបាឡែន ហើយភ្ជាប់គ្នាជាដុំរឹងបន្តិចម្ដងៗដែលលូតលាស់នៅខាងក្នុងត្រីបាឡែនក្នុងរយៈពេលជាច្រើនឆ្នាំ ។
ក្រោយមកទៀត ត្រីបាឡែនក៏បានក្អួតចេញដុំរឹងដ៏ធំនោះចេញមក ហើយអណ្ដែតលើផ្ទៃសមុទ្រតែម្ដង ។ ទោះយ៉ាងណា ដំបូងឡើយវាមានក្លិនមិនល្អនោះទេ ប៉ុន្តែបន្ទាប់ពីស្ងួតអស់ វាប្រែក្លិនក្រអូប ផ្អែម និងជាប់បានយូរដែលធ្វើឲ្យវាក្លាយជាគ្រឿងផ្សុំដែលកម្ររកបាន ហើយជាទូទៅគេប្រើក្នុងឧស្សាហកម្មទឹកអប់នេះឯង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The National News
ចុចអាន ៖ លោក ថាក់ស៊ីន ប្រាប់មូលហេតុដែលពន្យារពេលវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហានេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


