ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ប្រាប់មូលហេតុដែលពន្យារពេលវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហានេះ
អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងរស់នៅនិរទេសខ្លួនលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានប្រកាសទទួលស្គាល់ថា លោកពិតជាពន្យារពេលវិលត្រឡប់ចូលស្រុកតាមការគ្រោងទុកប្រាកដមែន ហើយលោកក៏បានប្រាប់ពីមូលហេតុនេះផងដែរ ។

លោក ថាក់ស៊ីន បានបង្ហោះនៅលើបណ្ដាញ X ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពីមុនត្រូវបានគេស្គាល់ជា Twitter ថា “ខ្ញុំត្រូវការត្រួតពិនិត្យសុខភាព ហើយនឹងពន្យារពេលការវិលត្រលប់ចូលមកប្រទេសថៃវិញ ដែលតាមការគ្រោងទុកដំបូងនៅថ្ងៃទី១០ ខែសីហា” ។
នៅក្នុងសារនោះ លោក ថាក់ស៊ីន បានសរសេរទៀតថា “ខ្ញុំចង់ពន្យារពេលថ្ងៃវិលត្រលប់ទៅប្រទេសថៃវិញ ហើយមិនលើសពី ២ សប្ដាហ៍នោះទេ រាប់ចាប់ពីថ្ងៃទី១០ ខែសីហានេះ ។ ខ្ញុំនឹងជូនដំណឹងពីកាលបរិច្ឆេទ និងពេលវេលាជាថ្មីម្តងទៀត ដោយសារតែនៅពេលនេះគ្រូពេទ្យហៅខ្ញុំទៅពិនិត្យសុខភាព” ។

ទោះជាយ៉ាងណា ប្រភពពីគណបក្សភឿថៃបាននិយាយកាលពីពេលថ្មីៗនេះថា ការវិលត្រលបចូលស្រុកវិញរបស់លោក ថាក់ស៊ីន អាចនឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃត្រូវបានបង្កើតឡើង ។
ពាក់ព័ន្ធនឹងរឿងរ៉ាវពន្យារពេលវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន នេះដែរក៏កើតមានឡើង ស្របពេលដែលប្រទេសថៃកំពុងតស៊ូជម្នះភាពជាប់គាំងនយោបាយ បន្ទាប់ពីគណបក្សភឿថៃ ដែលជាគណបក្សធំទី ២ នៅក្នុងសភាជាន់ទាប និងមានអាសនៈសមាជិកសភាចំនួន ១៤១ រូប ត្រូវការប្រមូលសំឡេងពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភាយ៉ាងតិច ៣៧៦ នៅក្នុងការបោះឆ្នោតសភាជុំបន្ទាប់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ក្រោយពេលដែលលោក ភីថា បានបាត់ឱកាសមាស ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ។

គួរបញ្ជក់ថា គិតត្រឹមពេលនេះលោក ថាក់ស៊ីន បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក Pita និយាយរឿងលទ្ធិប្រជាធិបតេយ្យ ថៃ ក្រោយបាត់ឱកាសមាស ធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


