ព័ត៌មានអន្ដរជាតិ
កត្តាចំនួន ២ អាចបណ្ដាលឲ្យកើតមានភ្លើងឆេះដ៏សាហាវនៅ ហាវ៉ៃ
ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថា ភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញកោះ Maui រដ្ឋហាវ៉ៃ តាំងតែពីសប្តាហ៍មុនមក អាចបណ្ដាលមកពីកត្តាជាច្រើនដូចជា លក្ខខណ្ឌអាកាសធាតុស្ងួតហួតហែង និងខ្យល់បក់ខ្លាំងមកពីព្យុះកំបុតត្បូង Dora ។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា កោះ Maui បានកើតមានលក្ខខណ្ឌស្ងួតហួតហែងមិនធម្មតា ចាប់តាំងពីចុងខែឧសភាមកម្ល៉េះ ដូច្នេះទាំងដី និងរុក្ខជាតិ គឺមិនមានសំណើមនោះទេ ដែលធ្វើឲ្យតំបន់នោះងាយនឹងរងការឆាបឆេះបែបនេះ ។
ដោយឡែក កាសែត The New York Times បានដាក់ការសង្ស័យទៅលើព្យុះកំបុតត្បូង Dora ទើបកើតមានអគ្គិភ័យដ៏សន្ធោសន្ធៅយ៉ាងដូច្នេះ ។ កាសែតអាមេរិកមួយនេះបានចង្អុលបង្ហាញថា ឥទ្ធិពលរបស់ព្យុះកំបុតត្បូង Dora បានបោះបោក និងទាញកន្ត្រាក់ខ្សែភ្លើងនៅទីក្រុង Lahaina ឲ្យដាច់ធ្លាក់ ហើយបង្កឲ្យមានការទុស្សេ និងកើតមានអគ្គិភ័យនេះតែម្ដង ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះដែលមិនធ្លាប់មាននៅអាមេរិកក្នុងរយៈពេលជាងមួយសតវត្សនេះ បានកើនឡើងដល់ ១១០ នាក់ហើយ ខណៈរំពឹងនឹងកើនឡើងបន្ថែមទៀតផងដែរ ដោយសារតែការរុករក និងជួយសង្គ្រោះត្រូវបានបញ្ចប់នៅក្នុងទំហំផ្ទៃដីប្រហែល ៣២ ភាគរយប៉ុណ្ណោះនៃតំបន់ដែលរងផលប៉ះពាល់ ។
ទន្ទឹមនោះ មជ្ឈមណ្ឌលគ្រោះមហន្តរាយប៉ាស៊ីហ្វិក ដែលបាននឹងកំពុងវាយតម្លៃការខូចខាតបាននិយាយថា សំណង់អគារប្រហែល ២,២០០ ខ្នងបានរងការខូចខាត ឬបំផ្លាញដោយភ្លើងឆេះ ហើយ ៨៦ ភាគរយនៃសំណង់ទាំងនោះ គឺជាអគារលំនៅដ្ឋាន ខណៈមនុស្សប្រហែល ៤,៥០០ នាក់ក៏ត្រូវបានជម្លៀសចេញផងដែរ ។
គួរបញ្ជាក់ថា ភ្លើងឆេះលើផ្ទៃដីប្រហែល ៨.៨ លានម៉ែត្រការ៉េនៅក្នុងទីក្រុង Lahaina លើកោះ Maui ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម និងល្បីល្បាញ បានរលត់អស់ប្រមាណ ៨៥ ភាគរយហើយ ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រៅពី ហាវ៉ៃ ភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារប្រទេសជាច្រើននៅអឺរ៉ុប ផងដែរ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


